Man City គ្រោងនឹងសម្រេចកិច្ចព្រៀងផ្ទេរកីឡាករ Jorginho ក្នុងតម្លៃ៤៤លានផោន

        ក្រុមជើងឯក Man City សង្ឃឹមថា នឹង​សម្រេច​កិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Jorginho ក្នុង​តម្លៃ​៤៤​លានផោន​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពីបានការពិភាក្សារវាងភ្នាក់ងារ​ Joao Santos និង​ក្លឹប Napoli កាលពី​ថ្ងៃពុធ។

        គេរំពឹងថា ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ​រូបនេះនឹង​ចូល​រួម​ជាមួយក្លឹបជើងឯក​​ PL នេះបន្ទាប់ពី​ចូល​រួមការ​ប្រកួត​មិត្ត​ភាព​រវាងក្រុម​អ៊ីតាលី​និង​ហូឡង់​កាល​ពី​ថ្ងៃ    ច័ន្ទ។

        Jorginho ដើរតួនាទី​សំខាន់​ក្នុងការប្រជែង​យក​តំណែង​ជើងឯក​របស់​ក្លឹប Napoli នៅ​រដូវកាល​នេះ ប៉ុន្តែទោះបីជា​យ៉ាងណាក្រុម​របស់​លោក Mauricio Sarri តាម​មិនទាន់​ក្រុម Juventus ទេ។

        ប៉ុន្តែ Jorginho ទទួល​បាន​ការកោតសរសើរ​ច្រើន​ដោយសារតែបង្ហាញ       បច្ចេក​ទេស​ល្អនៅតំបន់​បម្រើ ហើយនឹង​អាចផ្តល់​ជម្រើស​រឹងមាំ​បន្ថែមទៀត​សម្រាប់​ក្រុម​របស់​លោក Pep Guardiola ។

        ខ្សែបម្រើរូបនេះក៏ជា​ផ្នែកសំខាន់មួយ​នៃក្រុម​របស់​លោក Roberto Mancini ដែល​បានយក​ឈ្នះ​ក្រុម​ Saudi Arabia ២-១ អំឡុង​ប្រកួត​មិត្ត​ភាព​កាល​ពីថ្ងៃច័ន្ទផងដែរ។

        ក្លឹប​​ Chesea ​ក៏ចាប់អារម្មណ៍​នឹង​កីឡាករ Jorginho ផងដែរ ប៉ុន្តែ​វាហាក់ដូចជា​ថា កីឡាករ​រូបនេះចង់ចូល​រួម​ពហុកីឡាដ្ឋាន​ Etihad ៕

adverise with khmeread