Lukaku អះអាងថា គ្មានបញ្ហាល្អក់កករជាមួយគ្រូបង្វឹក Jose Mourinho ទេ

        កីឡាករ Romelu Lukaku បានបដិសេធ​ថា ខ្លួនគ្មាន​ភាព​ល្អក់​កករជាមួយ​អ្នកចាត់ការលោក Jose Mourinho ទេ ហើយ​អះអាងថា វាគឺជា​សិទ្ធ​របស់​អ្នក​ចាត់ការ​ក្នុងសម្រេចចិត្តការ​មិនដាក់​ឲ្យ​ខ្លួន​លេងនៅក្នុង​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ FA Cup។

        អវត្តមាន​របស់ខ្សែប្រយុទ្ធរូបនេះនៅចុងរដូវកាល​ដោយសារ​បញ្ហា​របួស​កជើង​បាន​ធ្វើ​ឲ្យ​ក្រុម Man Utd មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធហើយ​ពួកគេ​រក​បាន​ត្រឹម​១គ្រាប់​ប៉ុណ្ណោះក្នុង​បួន​ប្រកួត​ចុងក្រោយ។

        លោក Mourinho បានបង្ហាញការមិនសប្បាយចិត្ត​ដោយ​សារតែ Lukaku និង ​Marouane Fellaini មិនបាន​ខិតខំប្រឹងប្រែង​ជួយក្រុមក្នុងអំឡុង​ពេល​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ FA Cup ហើយ​លោកបាន​បង្ហាញ​អារម្មណ៍​របស់​លោក​ឲ្យ​កីឡាករ​ទាំងពីរ​បាន​ដឹងផងដែរ។ ​លោក Mourinho មាន​អារម្មណ៍​ថា ពួកគេព្យាយាម​ការពារខ្លួន​សម្រាប់យុទ្ធនាការវើលខាប់​ជាមួយក្រុម​ជម្រើស​ជាតិ។

        គ្រូបង្វឹករូបនេះគ្រោងនឹងបន្ថែម​កម្លាំងនៅតំបន់​ប្រយុទ្ធ​​នៅ​រដូវក្តៅនេះ ស្របពេល​ Gareth Bale របស់​ក្លឹប Real Madrid កីឡាករ Marko Arnautovic និង​កីឡាករ Mario Mandzukic របស់​ក្លឹប Juventus ស្ថិតក្នុង​ចំណោម​គោលដៅជា​ច្រើន​ដែលលោកចង់ផ្ទេរ៕

adverise with khmeread