ឆក់ទូរស័ព្ទបានហើយតែរត់មិនរួច, ចាប់បាន២នាក់​ ម្នាក់របួសបាក់ជើង

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិស ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ពីបទឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវលេខ៦០៦ កែងផ្លូវលេខ ៣១៣ ក្រុមទី៣៨ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩ និង៣០នាទីយប់​​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ០២នាក់គឺ១-ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ រងរបួសបាក់ភ្លៅខាងឆ្វេងកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុម: និង២-ឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ​។

​វត្ថុតាងដកហូតយកមាន​  ម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FH-4045 ដែលមាន លេខតួនិងលេខម៉ាស៊ីន៖ 400495 ,សោទីបលេខ៨ សំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១ (ចាប់យក ពីឈ្មោះឡែតពន្លក ហៅ ខ្មៅ )​។

​ចំណែកជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិ ខ្មែរ (ក្រោយកើតហេតុពុំបាន ដាក់ពាក្យបណ្ដឹងទេ បើកឡានចេញ ទៅបាត់)​។

​ប៉ូលិសបន្តថា​ នៅមុនពេលកើតហេតុជនរងគ្រោះពុំស្គាល់អត្តសញ្ញាណភេទ ប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តមួយ គ្រឿងម៉ាក COROLLA ពណ៌ទឹកមាស ពុំចាំស្លាកលេខ តាម បណ្ដោយផ្លូវលេខ៦០៦​។ លុះពេលមកដល់ចំណុចផ្លូវលេខ៦០៦ កែងផ្លូវលេខ៣១៣ ក្រុម៣៨ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពេលជនរងគ្រោះបានយកទូរស័ព្ទដៃមកនិយាយលើឡាន បណ្ដើរ បើកឡានបណ្ដើរ។ 

​ពេលនោះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ និងជន សង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូ០១គ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 បានមកពីក្រោយខាងស្ដាំ របស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ជាអ្នកបើក ម៉ូតូ​។ 

​ចំណែកឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ជាអ្នកជិះពីខាងក្រោយ ភ្លាមនោះជនសង្ស័យឈ្មោះ វ៉ែន ប៉ាលី បានជិះមកអែបខាងស្ដាំ ដៃ ជនរងគ្រោះ ហើយជន សង្ស័យឈ្មោះ ឡែត ពន្លក បានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពីដៃរបស់ជនរងគ្រោះ បានសម្រេច។ 

​តែជនរងគ្រោះក៏បើកឡានតាមពីក្រោយជនសង្ស័យរួចដេញបុក ម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់ បណ្ដាលឱ្យដួលម៉ូតូបណ្ដាល ឱ្យបាក់ជើងខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី​។ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ បានមកយកទូរស័ព្ទដៃ ពីដៃជន សង្ស័យទាំងពីរនាក់ យកទៅវិញ រួចបើករថយន្តចាកចេញទៅ បាត់ទៅ ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ​។

​ចំណែកជនសង្ស័យទាំងពីរក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ចាត់ការតាមផ្លូវច្បាប់។ ​ដោយឡែកជន សង្ស័យឈ្មោះ វ៉ែន ប៉ានលី ហៅ ទូដោយសារជើងភ្លៅខាងឆ្វេង បាក់ ក៏ត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យព្រះកុសុមៈ។ ​ចំណែកជន សង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ បានបញ្ជូនមកកាន់អធិការដ្ឋាន ខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread