ឃាត់​ស្ត្រីអ្នកកត់កន្ទុយលេខ​ នៅ​ស្រុក​សំរោងទង​

​កំពង់ស្ពឺ​ ៖​ ស្ត្រីអ្នកកត់ឆ្នោត (​​កន្ទុយលេខ​) ម្នាក់​ត្រូវ​បាន​ប៉ូលិស​ ​ស្រុក​សំរោងទង​ ធ្វើ​ការឃាត់ខ្លួនរួម និងវត្ថុតាងមួយចំនួននៅ​ថ្ងៃ​ពុធ​ ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣​ និង​៣០​នាទីរសៀល​ នៅ​ភូមិ​ឡ​ ឃុំ​កា​ហែង​ ស្រុក​សំរោង​ទង​ ខេត្ត​ក​ពង់​ស្ពឺ​។​

​លោក​វរៈសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​ស្រុក​សំរោង​ទង​ បាន​ឱ្យដឹង​ថា​ ករណី​ខាងលើ​នេះ​ កម្លាំងជំនាញលោកបានធ្វើការឃ្លាំមើលជាយូ​រមក​ហើយ​ របៀបនៃការលួចកត់ឆ្នោត​ឥឡូវមានល្បិច​ច្រើនណាស់​ គឺគេចាក់តាមទូរស័ព្ទដៃ​ ឬ​ ប្រើតាម​របៀប​ផ្ញើ​សារ​តាមទូរស័ព្ទដៃ​ បញ្ជូន​ទៅវិញ​ទៅមក។ ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​ប៉ូលិស​បាន​ឃាត់​ខ្លួន​ មុខសញ្ញា​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ ជា​ ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​ ៤៥​ឆ្នាំ​ ជា​អ្នក​ទទួល​កត់​បញ្ជូន​ឱ្យទៅ​មេ​ឆ្នោត​បន្ដ (​គ្មាន​ចម្លើយ​)​រស់នៅ​ទីតាំង​ខាងលើ​។​ 

​ជាក់ស្ដែង​ដកហូត​វត្ថុ​តាង​រួម​មានៈ​ លុយ​ចំនួន​ ២៣០៨​០០រៀល​ (​​ម្ភៃ​បី​ម៉ឺន​ប្រាំបី​រយ​រៀល​​​)​ ប៊ិ​ច​ មួយ​ដើម​ បន្ទាត់​មួយ​ ម៉ាស៊ីន​គិត​លេខ​មួយ​ ក្រដាស់​កា​បោ​ន​ ២​សន្លឹក​ ក្រដាស​កត់​កន្ទុយលេខ​ ៤​សន្លឹក​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​សាំ​ស៊ុ​ង​ ពណ៌​ខ្មៅ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ស្រុក​បាន​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​​៕


 

adverise with khmeread