adverise with khmeread Untitled 1

ឪតិរច្ឆានវាយធ្វើបាបនិងបោះកូនខ្លួនឯងពីលើផ្ទះរបួសធ្ងន់ ជាប់ខ្នោះ

    មណ្ឌលគិរី ៖ បុរស​ជនជាតិ​ព្នងម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​វាយ​កូនស្រី​អាយុ​៤​ឆ្នាំ​ហើយ​បោះ​ពីលើផ្ទះ​កម្ពស់​៤​ម៉ែត្រ​ឲ្យ​របួសធ្ងន់​។​

   អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឡ​អិត ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

    ប៉ូលិស​និយាយថា ករណីបង្កឡើង​ដោយ​ឪពុក​ឈ្មោះ​ស្រូវ ម្ល​ង់ អាយុ ៣២ ឆ្នាំ​ជនជាតិ​ព្ន​ង មុខរបរ​កសិករ​បា​ន​វាយ និង បោះ​កូន ឈ្មោះ​ម្ល​ង់ ផាន់ ភេទ​ស្រី​អាយុ ៤​ឆ្នាំ ពីលើផ្ទះ​ចុះមក​ដី​កំពស់​៤ ម៉ែត្រ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ខេត្ត ។​

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕


adverise with khmeread

មតិយោបល់