នៅសុខៗក្អកចង់ជ្រុះសួតទាំងកណ្តាលយប់ គួរធ្វើយ៉ាងណាដោះស្រាយបានភ្លាមៗ?

ក្អក គឺយន្តការមួយរបស់រាងកាយ ដើម្បីបញ្ចេញស្លេស ឬមេរោគ ដែលធ្វើឱ្យស្ទះដល់ផ្លូវដង្ហើមរបស់អ្នក។

យ៉ាងណាមិញ ក្អកធ្វើឱ្យអ្នកពិបាកក្នុងការគេង ជាពិសេសពាក់កណ្ដាលយប់វាអាចប៉ះពាល់ដំណេករបស់អ្នក បណ្ដាលឱ្យសុខភាពកាន់តែខ្សោយ។

ហើយប្រសិនបើនៅតែក្អកខ្លាំងទាំងកណ្ដាលយប់ទៀត ខាងក្រោមនេះគឺជាវិធីសាស្រ្តដោះស្រាយបានភ្លាមៗ។

១. ទឹកអំបិលក្ដៅឧណ្ហៗ ៖ លាយអំបិល ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចខ្ពុលមាត់ជានឹងវាដើម្បីកាត់បន្ថយការរលាកបំពង់ក ជាពិសេសស្លេសក្នុងបំពង់ក ដែលបង្កឱ្យអ្នកក្អក។ ចំណាំ ៖ ខ្ពុលមាត់រួច ខ្ចាក់ចោល!

២. តែខ្ញី ៖ ដាំតែខ្ញីភ្លាមៗ ពិសាមួយពែងជាការស្រេច ថែមទាំងជួយឱ្យអ្នកគេងលក់ស្រួលទៀតផង។

៣. ទឹកឃ្មុំ ៖ ពិសាត្រឹមមួយស្លាបព្រាកាហ្វេ មិនត្រឹមតែដោះស្រាយក្អកទេ ថែមទាំងជួយឱ្យអ្នកគេងលក់លឿនទៀតផង។

៤. ទឹកក្រូចឆ្មា ៖ សម្បូរទៅដោយវីតាមីន C ដូច្នេះពិសាវាពេលយប់អាចជួយឱ្យអ្នកឈប់ក្អក ដោយគ្រាន់តែលាយវាខ្លះជាមួយនឹងទឹកឃ្មុំ។

៥. ចុងក្រោយឈប់ជក់បារី ប្រសិនបើអ្នកមិនចង់ក្អកកណ្ដាលយប់ទេ៕

adverise with khmeread