ភ្នំពេញ ៖ ប៉ូលិសខណ្ឌដូនពេញបានសហការជាមួយប៉ូលិសប៉ុស្តិ៍បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន៣ករណីផ្សេងគ្នាដោយឃាត់ជនសង្ស័យ៤នាក់ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១ មិថុនា ឆ្នាំ២០១៨នេះ។
ករណីទី១-នៅថ្ងៃទី០១ មិថុនា ២០១៨ វេលាម៉ោង ០២ រំលងអធ្រាត្រ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនសហការជា មួយកម្លាំងសហប៉ុស្តិ៍ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពីបទ រក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន នៅ ចំណុចផ្លូវR៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ទាប សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជន ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងដែលត្រូវចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣ កញ្ចប់តូច-ម៉ូតូ០១គ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅគ្មានស្លាកលេខ។
ករណីទី២-នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង០១ និង៥៥ នាទីរំលងអធ្រាត្រ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនសហការជា មួយកម្លាំងសហប៉ុស្តិ៍ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវR៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជួន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងដែលត្រូវចាប់យក
ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០១ កញ្ចប់តូច-ម៉ូតូ០១គ្រឿងម៉ាកសូហ្គូនពាក់ស្លាកលេខ ភ្នំពេញ 1BI.8548។
ករណីទី៣-នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង៤៥ នាទីអធ្រាត្រ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនសហការជា មួយកម្លាំងសហប៉ុស្តិ៍ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន ០២នាក់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវR៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន១-ឈ្មោះ ទូច រ៉ាទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និង២/ឈ្មោះ អឿ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
វត្ថុតាងដែលត្រូវចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២ កញ្ចប់តូច-ម៉ូតូ០១គ្រឿងម៉ាកស្មាស់វីពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ ១CL.៣២៦៦។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
