adverise with khmeread Index

ឃាត់​កម្មការិនី​រោងចក្រ​ម្នាក់​តាម​ដីកា​ពីបទ​បង្ក​របួសស្នាម​

    កណ្ដាល ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ចាប់ ខ្លួន​តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​ក្នុងករណី​បង្ក​របួស​ស្នាប​ដោយ​ចេតនា​នៅ​ថ្ងៃទី​២៥​កុម្ភៈ​២០១៦ វេលា​ម៉ោង​
៩​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​២​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ  ខេត្តកណ្តាល​។

    កម្លាំង​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​តាខ្មៅ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាប់ខ្លួន​តាម​ដីកា​០១​នាក់ ។​

    ប៉ូលិស​និ​យ​ឆ​យ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​នួន ស្រីមុំ ហៅ​មុំ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ព្រែក​សំរោង​២.​សង្កាត់​តាខ្មៅ  ក្រុង​តាខ្មៅ​.​ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​៖៣២១​ដកប​ចខ​ចុះ​ថ្ងៃទី​១២.០៦.២០១២ របស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល​ពីបទ​បង្ក​របួស​ដោយ​ចេតនា​ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​០១.០២.​ខែឧសភា​ឆ្នាំ​២០០៩ ។​

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់