សុនខមួយក្បាលសម្លឹងមើលជញ្ជាំងពណ៌ខៀវរយៈពេល ៣ ថ្ងៃជាប់គ្នាយ៉ាងអាថ៍កំបាំង ធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ជាខ្លាំងគ្មានអ្នកបកស្រាយចេញ! ពេលម្ចាស់វាចេញមុខរឹតតែកប់យោបល់!

សុនខមួយក្បាលក្នុងទីក្រុង General Roca ក្នុងប្រទេសអាហ្សង់ទីនបានក្លាយជាចំណាប់អារម្មណ៍របស់អ្នកស្រុក និងអនឡាញ បន្ទាប់ពីវាសម្លឹងមើលជញ្ជាំងពណ៌ខៀវយ៉ាងហោចណាស់ ៣ ថ្ងៃនៅចំណតរថយន្តក្រុងមួយកន្លែង ហើយគ្មាននរណាម្នាក់អាចបកស្រាយថាវាមើលដោយសារអ្វីទេ។

សុនខនោះត្រូវបានគេដាក់ឈ្មោះវាថា "Chicho" ដោយអ្នកលេងអ៊ីនធឺណេត ដោយគេមិនស្គាល់ឈ្មោះពិតប្រាកដរបស់វា បានចំណាយពេលជាយូរសម្លឹងមើលទៅជញ្ជាំងពណ៌ខៀវនៅកន្លែងចំណតរថយន្តក្រុងក្នុងទីក្រុងនោះ។ មិនថានរណាឈរ ឬអង្គុយ វានៅតែសម្លឹងមើលជញ្ជាំងនោះឥតដាក់ភ្នែក ដូចវាកំពុងមើលនរណាម្នាក់ ឬអ្វីមួយ ដែលមនុស្សគ្រប់គ្នាមិនអាចមើលឃើញ។

វីដេអូនោះកំពុងល្បីពេញបណ្ដាញសង្គមឡាទីន ហើយមនុស្សជាច្រើនបានព្យាយាមបណ្ដេញ និងឱ្យវាទៅឱ្យឆ្ងាយ ប៉ុន្ដែវាសុខចិត្តបក់កន្ទុយ និងបន្តសម្លឹងមើលជញ្ជាំងទៀត។ ហើយគ្មាននរណាអាចបកស្រាយថាតើមកពីអ្វី។

ពេទ្យសត្វម្នាក់បានប្រាប់ទៅវេបសាយ Puntal ថា Chicho សម្លឹងមើលជញ្ជាំងបីថ្ងៃជាប់។ បើទោះជាពេលខ្លះវាទៅសម្រាក ជានិច្ចកាលវាត្រឡប់មកបន្តពិធីបុណ្យរបស់វាដដែល។ ពេទ្យសត្វនៅតែមិនអាចបកស្រាយបានថា វាសម្លឹងមើលជញ្ជាំងពណ៌ខៀវធ្វើអ្វី ខណៈដែលវាហាក់បីដូចជាកំពុងរង់ចាំនរណាម្នាក់។

មានមតិជាច្រើនថា សុនខនោះអាចនឹងឃើញខ្មោច ឬក៏សុនខមួយក្បាលកើតជំងឺភ្លេចភ្លាំង។ ហើយការសម្លឹងមើលដ៏អាថ៍កំបាំងរបស់សុនខមួយក្បាលនោះ បានទាក់ទាញដល់ទូរទស្សន៍ដ៏ល្បី Discovery Channel ដែលបានសុំវីដេអូពីម្ចាស់ដើម ដើម្បីសុំសិទ្ធិក្នុងការចាក់ផ្សាយអំពីសុនខមួយនោះផងដែរ។

ម្ចាស់របស់សុនខមានឈ្មោះថា Crisitian Aedo ដែលបានឃើញវីដេអូសុនខរបស់ខ្លួនកំពុងល្បីពេញអនឡាញបាននិយាយថា សុនខខ្លួនឈ្មោះ Indio ហើយវាជារឿយៗសម្លឹងមើលទៅជញ្ជាំងនៅចំណតរថយន្តក្រុងនោះ។

ម្ចាស់របស់វាបានចាប់បង្ខំវាទៅដាក់នៅផ្ទះវិញ ដោយភ័យខ្លាចមានអ្នកចាប់វា ឬធ្វើឱ្យវាមានរបួស។ ហើយម្ចាស់សុនខក៏មិនដឹងមូលហេតុអ្វីដែលវាសម្លឹងមើលទៅជញ្ជាំងនោះដែរ៕


 

adverise with khmeread