សង្ស័យស្រវឹងធ្លាក់ភ្នែកបើករថយន្តជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ

​ភ្នំពេញ ៖ ទំនងដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹង បុរសម្នាក់ មានចិត្តក្លាហានបើកបររថយន្តលឿនដូចឡានប្រណាំង ក៏ជ្រុលទៅបុករបាំងថ្មបាក់ខូចអស់៤កង់ កាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ រថយន្តបង្ក ម៉ាក ហុងដា FIT មួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2E-1468 បើកបរដោយបុរសវ័យក្មេងម្នាក់ សង្ស័យបើកបរស្ថិតក្នុងស្ថានភាពស្រវឹង​។ 

​ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុ រថយន្តបង្ក បើកទិសដៅពីជើងមកត្បូង ទំនងជាស្រវឹង បានបោះពួយយ៉ាងលឿន ក៏រេចង្កូតមកបុកទ្រូងផ្លូវខ្ទាតចេញអស់២កង់ ហើយមិនទាន់អស់ល្បឿន ក៏បានមកបុកក្បាលនាគបន្ថែម២កង់ទៀត​។ 

​ភ្លាមៗនោះបក្ខពួកខាងភាគីបង្កបានមកដល់កន្លែងកើតហេតុជាច្រើននាក់ រកហៅឡានស្ទូចមកស្ទូចយកទៅ តែសមត្ថកិច្ចប៉ុស្តិ៍ឃាត់ក៏សម្លុតសមត្ថកិច្ចទៀត ទាល់តែអ្នកសារព័ត៌មាន និង សមត្ថកិច្ចខណ្ឌមកដល់ ទើបបានឃាត់រថយន្តនៅកន្លែងកើតហេតុបាន បន្ទាប់មកគេចខ្លួនបាត់​​។ 

​ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ បានយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕


 

adverise with khmeread