បង្កើតគ្នាហើយ យកទៅបោះចោលដូចសត្វធាតុ, ទារិកាម្នាក់ស្រែកយំលើគំនរសំរាម រួចផុតក្តីស្លាប់ដោយសារអ្នករើសអេតចាយ

​ភ្នំពេញ ៖ ប្រទះឃើញទារិកាម្នាក់ ដែលត្រូវម្តាយអប្រិយចិត្តដាច់ ​ច្រកថង់ យកមកបោះចោលលើគំនរសំរាម នៅជាប់របងអគ្គិសនីទួលសង្កែ​ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ។ 

​តាមសម្តីបុរសម្នាក់ ដែលជាអ្នកដើររើសអេតចាយបានឱ្យដឹងថា មុនដំបូងរូបគាត់កំពុងកកាយសំរាម ស្រាប់តែឮសំឡេងយំង៉ាៗ គាត់ក៏លើកយកមកមើល ក៏ឃើញទារិកាម្នាក់  ដោយរុំសារុង ពណ៌លឿង លាយក្បាច់ផ្កា ចម្រុះច្រកចូលក្នុងថង់ទំនងទើបតែម្តាយយកមកផ្លុងចោលទើបបានប៉ុន្មានម៉ោងថ្មីៗ​។ 

​បន្ទាប់មក រូបគាត់បានប្រាប់គេឯង ក៏មានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ ហើយបុរសអ្នករើសអេតចាយ និងបងម៉ូតូកង់បី បានយកទារក ទៅមន្ទីពេទ្យកាលម៉ែត ដើម្បីពិនិត្យមើលសុខភាព ហើយឮក៏ប្រគល់ឱ្យទៅវិទ្យុ ABC ជាអ្នកមើលថែបន្ត​៕

adverise with khmeread