លូកដៃក្នុងបង្គន់ដើម្បីយកទូរស័ព្ទជ្រុះ ជាប់ទាំងដៃឆ្តុបដកលែងចេញ ហៅក្រុមសង្គ្រោះមកជួយ

បុរសមួយរូបស្ថិតក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសចិន បានជាប់ដៃទាំងស្រុងរបស់គាត់នៅក្នុងចានបង្ហូរបង្គន់ ពេលដែលគាត់បានព្យាយាមសង្គ្រោះទូរស័ព្ទដៃរបស់ខ្លួន។

គាត់បានអះអាងថាខ្លួនបានរអិលជើងដោយចៃដន្យ និងដួលទៅលើចានបង្គន់ មុនពេលដែលគាត់បានជ្រុះទូរស័ព្ទដៃចូលទៅក្នុងចានបង្គន់។

ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់សាប៊ូលាងចាន ដើម្បីកាត់បន្ថយការកកិត ខណៈដែលពួកគេកំពុងបំបែកបង្គន់ដើម្បីសង្គ្រោះដៃរបស់បុរសរងគ្រោះ។

ក្រុមសង្គ្រោះបន្ទាន់ត្រូវបានជូនដំណឹងទៅអគារការិយាល័យក្នុងសង្កាត់ Tianhe នៃទីក្រុងក្វាងចូវ ខេត្តក្វាងទុង បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ៕


 

adverise with khmeread