adverise with khmeread Index

អគ្គីភ័យ​ឆាបឆេះ​ស្មៅ​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​

     ភ្នំពេញ ៖ អគ្គីភ័យ​ឆាបឆេះ​ស្មៅ​ក្នុង​ដី​ឡូ​តិ៍​​មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​អស់​ចំនួនបី​គ្រឿង​ទើប​រលត់ទៅវិញ​។​

    ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ដី​ឡូ​តិ​៌៍​មួយកន្លែង ស្ថិតក្នុង​ភូមិ​ម័​រ សង្កាត់ដង្កោ ខណ្ឌដង្កោ  រាជធានី​ភ្នំពេញ​។​

    បើតាម​សំដី​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ក​ន្លែ​កើតហេតុ​បាន​ឲ្យ​ដឹងថា ដី​ឡូ​តិ៍​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​គឺ​មិនមាន​ម្ចាស់​នៅចាំ​នោះទេ​ដោយ​ព័ទ្ធរបង​ទុកចោល​ហើយ​មាន​ស្មៅ​និងដើមឈើ​ដុះ​ជាច្រើន​ផងដែរ​។​

        ​លុះដល់​ម៉ោង​កើតហេតុ​គេ​បានឃើញ​មាន​អណ្ដាតភ្លើង​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​និង​បាន​រាយការណ៍​ប្រាប់សមត្ថកិច្ច​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ​មកជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​បី​ឡាន​ទើប​អគ្គីភ័យ​រលត់ទៅវិញ​ទាំងស្រុង​។​

     សូមបញ្ជាក់ថា​អគ្គីភ័យ​ដែល​ឆាប់ឆេះ​នេះ​គឺ​មិន​បណ្ដាល​ឲ្យ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​ឬ​ខូចខាត​សម្ភារៈ​អ្វី​នោះឡើយ​៕

adverise with khmeread

មតិយោបល់