លោក Laurent Blanc ក្លាយជាបេក្ខភាពចម្បងសម្រាប់ការងារនៅក្លឹបឆេលស៊ី

លោក Laurent Blanc បាន​ក្លាយ​ជា​បេក្ខភាពប្រាកដប្រជា​សម្រាប់​តំណែង​អ្នក​ចាត់ការ​របស់ក្លឹប Chelsea ។ មិនដល់ពីរសប្តាហ៍​ផង បន្ទាប់ពី​ Chelsea លើក​ពាន FA Cup និង​ជា​ពាន​លើក​ទី​១៥​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Roman Abramovich។

ក្លឹប Chelsea ​បាន​ផ្អាក​ការងារ​លើគម្រោងសាងសង់ពហុកីឡាដ្ឋាន​ថ្មី​តម្លៃ​១​ពាន់លានផោន​ ហើយ​ក៏ទំនងជា​ពន្យារពេលក្នុងការ​តែ​ងតាំង​លោក Maurizio Sarri ជា​អ្នក​ចាត់ការ​ថ្មីផងដែរ។

        ស្របពេលដែលលោក Blanc ដែល​អត់ការងារធ្វើ​ចាប់តាំងពី​ចាកចេញ​ពី​  ក្លឹប PSG កាលពីពីរ​ឆ្នាំ​មុនមកនោះនៅពេលនេះលោកបានក្លាយគឺជា​បេក្ខភាព​ចម្បងសម្រាប់​តួនាទី​នេះ។

        ប្រាកដណាស់ Blanc នៅ​ទំនេរ​ ប្រសិនបើ​លោក Conte ចាកចេញ​នៅ​ពេល​នេះ ប៉ុន្តែគេជឿថា លោក Avram Grant នៅ​តែ​ជាសមាជិកសំខាន់​នៃក្រុម​ប្រឹក្សាដាច់ដោយ​ឡែក​របស់​លោក Abamovic ដដែល។

        ប្រសិនបើ​ការ​ស្វែង​រក​គ្រូបង្វឹក​ថ្មី​នៅ​តែមាន​បញ្ហា​ នោះម្ចាស់​ក្លឹប​​ Chelsea ដឹងថា លោកអាចងាកទៅរក​គ្រូបង្វឹក​សញ្ជាតិ​អ៊ីស្រាអែល​រូប​នេះ​ ដែល​ធ្លាប់ដឹក នាំ​ក្រុម Chelsea ឲ្យឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ​​ CL កាល​ពីឆ្នាំ​២០០៨ បន្ទាប់ពី​ការ​ចាកចេញ​របស់​លោក Jose Mourinho៕

adverise with khmeread