កីឡាករ Diogo Dalot នឹងពិនិត្យសុខភាពខណៈជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរ១៧.៤លានផោនជាមួយ Man Utd

        កីឡាករ Diogo Dalot នឹងពិនិត្យ​សុខភាពនៅ​​ក្លឹប​​ Man Utd ​នៅ​សប្តាហ៍​ក្រោយ​ ខណ:​ពួកគេ​គ្រោងស​ម្រេចកិច្ច​ព្រមព្រៀង​តម្លៃផ្ទេរ​ជាមួយ​ក្លឹប Porto ​ជុំវិញ​លក្ខខណ្ឌ​ទិញផ្តាច់​១៧.៤លានផោន។

Dalot គឺជា​កីឡាករ​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់​ក្រោម​អាយុ​២១​ឆ្នាំ​ ដែល​អាចលេងនៅ​ស្លាបឆ្វេងផងដែរ។ កីឡាករ​រូបនេះ​បាន​ចូល​ក្នុងក្រុម​ជម្រើស​ដំបូង​របស់​ក្លឹប Porto កាល​ពីខែកុម្ភៈ ហើយ​ធ្លាប់លេងសម្រាប់ក្លឹបនេះ អំឡុង​ពេល​ប្រកួត​ស្មើ​០-០ ជាមួយក្រុម Liverpool នៅ​ក្របខណ្ឌ CL ។

        Man Utd ​ចង់​យក​ខ្សែការពារ​ស្តាំ​រូបនេះ​ ដើម្បី​ជំនួស​កីឡាករ Antonio Valencia ដែល​មាន​វ័យ​៣៣​ឆ្នាំ​ ហើយ​ត្រូវ​ការ​ព្យាបាល​ក្បាលជង្គង់ជាប​ន្ត​បន្ទាប់៕

adverise with khmeread