គ្រូបង្វឹកលោក Zinedine Zidane លាលែងពីក្លឹប Real Madrid ដោយសារមានបញ្ហាខ្វែងគំនិតគ្នា

        លោក Zinedine Zidane បានធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​នៅ​ពេល​លោកបាន​លាលែងពី​តំណែង​អ្នក​ចាត់ការ​នៅក្លឹប ​Real Madrid បន្ទាប់​ពី​ខ្វែង​គំនិតគ្នា​ជាមួយប្រធាន​ក្លឹប Florentino Perez ជុំវិញ​ផែន​ការ​សម្រាប់​អនាគត របស់​ក្លឹបនេះ។

        ការចាកចេញ​របស់​វីរបុរស​បារាំង​រូបនេះ​កើត​មាន​បន្ទាប់ពី​ជំនួប​លោក Perez ដែល​មានការខ្វែងគំនិតគ្នា ហើយ​ក្លឹបចង់​ផ្ទេរ​អ្នក​ចាំទី​ម្នាកទៀត​ និងចង់​ប្រើប្រាស់​ Cristiano Ronaldo ដើម្បី​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Neymar ពី​ក្លឹប PSG ។

        ក្លឹប ​Real Madrid ក៏ចង់​ឲ្យ​ Gareth Bale ចាប់ផ្តើមលេងឲ្យ​បាន​ច្រើន​ដូចជា​កីឡាករ​សំខាន់ៗផ្សេងទៀត​ផងដែរ។ ​ការចាកចេញ​របស់​លោក Zidance ​កើត​មាន​៥ថ្ងៃមកហើយ គឺបន្ទាប់ពី​ដឹកនាំ​ក្រុម ​​Real Madrid លើក​ពាន​ជើង​ឯក​​ CL បី​លើក​ជាប់គ្នា​នោះ បាន​ច្រានចោលគ្រប់សំណើទាំង​អស់។​

        គ្រូបង្វឹកវ័យ៤៥​ឆ្នាំរូបនេះបាន​ដឹកនាំ​ក្នុងពេល​វេលាដែល​ក្លឹប Real Madrid លើក​ពាន​ច្រើន​បំផុត​ក្នុងប្រវត្តិសម័យកាល​ទំនើបរបស់ក្លឹប​ ហើយវាពិតជា​លំ​បាក​ក្នុងការ​រកគ្រូបង្វឹកឲ្យ​បាន​ដូចលោក។

        នៅពេលនេះ Real Madrid កំពុងព្យាយាមអួសទាញ​លោក Mauricio Pochettino ចេញ​ពី​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប Spurs៕

adverise with khmeread