ក្រោយការប្រកួតតេន្នីស French Open កីឡាករអាល្លឺម៉ង់ Alexander Zverev ត្រូវបានអ្នកកាសែតអង់គ្លេសសួរសំណួរមួយឃ្លា ស្រាប់តែគាត់ឆ្លើយអត់ចេញដោយសារ...

អ្នកវាយតេន្នីសជនជាតិអាល្លឺម៉ង់លោក Alexander Zverev បានប៉ះជាមួយនឹងកីឡាករ Grigor Dimitrov ជនជាតិប៊ុលហ្គារីនៅវគ្គទី ២ របស់ពួកគេក្នុងការប្រកួតវាយតេន្នីស French Open។

ហើយកីឡាករជនជាតិអាល្លឺម៉ង់រូបនេះបានយកឈ្នះកីឡាករប៊ុលហ្គារី ដោយការប្រកួតរបស់ពួកគេសរុបចំណាយពេលអស់ ៤ ម៉ោង និង ១៩ នាទី។ Alexander Zverev នឹងត្រូវជួបកីឡាករ Damir Dzumhur របស់បូស្នៀនៅវគ្គបីជាបន្តទៀត ខណៈដែលកីឡាករ Dimitrov នឹងត្រូវលេងជាមួយនឹងកីឡាករអេស្ប៉ាញលោក Fernando Verdasco ដើម្បីទៅដណ្ដើមពានរង្វាន់ Grand Slam។

កីឡាករ Alexander Zverev ក៏ត្រូវបានអ្នកយកព័ត៌មានជនជាតិអង់គ្លេសសួរនាំអំពីការប្រកួតបន្ទាប់របស់គាត់ ប៉ុន្ដែគាត់មានបញ្ហានឹងការឆ្លើយសំណួររបស់អ្នកកាសែតអង់គ្លេសនោះ ដោយសារតែការសង្កត់សំឡេងរបស់គាត់ធ្វើឱ្យគាត់ពិបាកយល់។

នៅពេលដំបូងឡើយអ្នកកាសែតអង់គ្លេសរូបនោះបានសួរទៅគាត់ថា "លោកបានរីករាយនឹងជ័យជម្នះល្អៗមួយចំនួននៅការប្រកួត ATP Tour ដោយមានឈ្នះពានរង្វាន់ខ្លះៗផងដែរ។ ដោយមិនទាន់ឈ្នះពានរង្វាន់ Grand Slam នៅឡើយ ប៉ុន្តែលោកមានអារម្មណ៍ដូចជា Roland Garros អាចជាចំណុចរបត់មួយចំពោះលោក ក្នុងន័យប្រជែងក្នុងការប្រកួតនេះ? ប្រសិនបើអ៊ីចឹងមែន តើវាមានអ្វីខុសគ្នាទៅ?"។

បន្ទាប់មកកីឡាករ Alexander បានសួរទៅអ្នកកាសែតនោះថា "សម្លាញ់! តើលោកមកពីណាដែរ?"។

អ្នកកាសែតអង់ឆ្លើយថា "តើលោកចង់ទាយលេងទេ? ទីក្រុង Yorkshire ប្រទេសអង់គ្លេស"។

Alexander ឆ្លើយវិញថា "អូព្រះ! អូខេ ល្អណាស់។ ប្រសិនបើពួកគេធ្លាប់បង្កើតការប្រកួតមួយនៅទីនោះ ច្បាស់ណាស់ខ្ញុំមកទីនេះគឺដោយសារតែការសង្កត់សំឡេងរបស់លោក។ ខ្ញុំចូលចិត្ត! ខ្ញុំអត់យល់អ្វីដែលលោកបាននិយាយទេ ប៉ុន្ដែវាមិនសំខាន់ឡើយ"។

អ្នកកាសែតអង់គ្លេសសួរបន្តថា "ច្បាស់ណាស់ លោកពេញចិត្តនឹងការប្រកួតរបស់លោក"។

Alexander ឆ្លើយវិញថា "អូសម្លាញ់ ខ្ញុំស្ដាប់ការសង្កត់សំឡេងរបស់លោកមិនសូវបានច្រើនទេ ប៉ុន្ដែខ្ញុំចូលចិត្តវា"។

ក្រោយមកទៀតអ្នកកាសែតថា ពួកគេនឹងសួរសំណួរមួយបន្ទាប់ទៅកាន់លោក Alexander នៅពេលគាត់ទៅដល់វគ្គផ្ដាច់ព្រ័ត្រ ហើយលោក Alexander ក៏បានឆ្លើយទៅវិញវា "ប្រសិនបើខ្ញុំទៅដល់វគ្គផ្ដាច់ព្រ័ត្រ ខ្ញុំប្រាកដណាស់លោកមិនមែនសួរតែសំណួរមួយនោះទេ"៕

 

adverise with khmeread