អ្នកវិទ្យាសាស្ត្រអាមេរិកលេងមែនទែនហ្មង! ផ្សាំអំប៊្រីយ៉ុងមនុស្សនិងមាន់ចូលគ្នា ចង់ដឹងថាកើតកូនមកយ៉ាងម៉េច

វាអាចស្ដាប់មើលទៅដូចជារឿងក្នុងវិទ្យាសាស្ដ្រស្រមើលស្រមៃ ប៉ុន្ដែអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Rockerfeller University ក្នុងទីក្រុង New York បានបង្កើតអំប្រ៊ីយ៉ុងមនុស្សពាក់កណ្ដាល និងមាន់ពាក់កណ្ដាលរួចទៅហើយ។

អ្នកស្រាវជ្រាវសង្ឃឹមថា តាមរយៈការផ្សាំកោសិកាដើមរបស់មនុស្សទៅក្នុងអំប្រ៊ីយ៉ុងមាន់ ពួកគេអាចស្វែងយល់បន្ថែមអំពីរបៀបដែលកោសិកាប្រែទៅជាទារក។

ហើយអ្នកវិទ្យាសាស្រ្តក៏ដឹងផងដែរថា កោសិកាដើមអំប្រ៊ីយ៉ុងអាចបែងចែកទៅជាប្រភេទកោសិកាឯកទេសរបស់រាងកាយ ចាប់ពីឆ្អឹង ខួរក្បាលរហូតដល់សួត និងថ្លើម។

យ៉ាងណាមិញ មានអ្នកលេងបណ្ដាញសង្គមជាច្រើនធ្វើការរិះយ៉ាងចាស់ដៃដល់អ្នកស្រាវជ្រាវទាំងនោះ ដោយថាវា គឺជាការស្រាវជ្រាវឆ្កួត និងគួរឱ្យខ្ពើមបំផុត៕

adverise with khmeread

អ្នកនឹងចូលចិត្ត