ភោជនីយដ្ឋានល្បីមួយនៅម៉ាឡេស៊ីបិទទ្វារ ដោយសារតែបុគ្គលិកថ្មីយកចានលាងក្នុងទឹកកខ្វក់លើដងផ្លូវ ហើយគេលបថតបានបង្ហោះពេញបណ្តាញសង្គម

អ្នកទទួលទានអាហារនៅឯភោជនីយដ្ឋានដ៏ល្បីល្បាញមួយក្នុងតំបន់ទេសចរណ៍ដ៏មមាញឹកមួយកន្លែងរបស់ម៉ាឡេស៊ី ទទួលបានភាពតក់ស្លុតជាខ្លាំងដោយពួកគេរកឃើញថា ចានអាហាររបស់ពួកគេ ត្រូវបានលាងនៅក្នុងទឹកភក់ដ៏កខ្វក់នៅលើដងផ្លូវ។

វីដេអូមួយដែលបានលេចឡើងនៅលើប្រព័ន្ធអនឡាញ បានបង្ហាញពីបុគ្គលិកមកពីភោជនីយដ្ឋាន Raj's Banana Leaf កំពុងអង្គុយជុំវិញទឹកថ្លុកនៅលើផ្លូវមួយកន្លែង កំពុងដុសលាងចានឆ្នាំង ជាមួយនឹងទឹកកខ្វក់។

ភោជនីយដ្ឋានស្ថិតក្នុងសង្កាត់អ៊ូអរ Bangsar ក្នុងទីក្រុងកូឡាឡាំពួមួយនេះ បានចេញមុខសុំទោស ដោយបានទម្លាក់កំហុសឧបទ្ទវហេតុមួយនេះទៅលើបុគ្គលិកថ្មី ប៉ុន្តែបន្ទាប់ពីនោះហាងមួយនេះត្រូវបានបិទទ្វារ៕

 

adverise with khmeread