adverise with khmeread Samsung 48 layer 256gb v nand chip m 100606704 large

Samsung បង្ហាញ Chip ទំហំ ២៥៦GB ដែល​អាច​ចម្លង​ឯកសារ​៥GB ប្រើពេល​១២​វិនាទី​សម្រាប់​ទូរស័ព្ទ​អនាគត​របស់ខ្លួន​

​    ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​កូរ៉េខាងត្បូង Samsung បានប្រកាស​នូវ​ផលិតផល Chip ដែលមាន​ទំហំ ២៥៦ GB កាលពី​ថ្ងៃ​អង្គារ​នៅ​ក្រុង​បា​សេ​ឡូ​ណា ហើយ​ថា​វា​នឹង​អាចមាន​នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ទៀតផង​។​

​    ​ចំពោះ Chip ថ្មី​នេះ​ត្រូវបាន​គេ​ដឹងថា អាច​ចម្លង​ឯកសារ​ក្នុង​ល្បឿន​មួយ​ដ៏​ខ្ព​ស់គឺ ៨៥០MB ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន Samsung បាន​និយាយថា អ្នក​អាចធ្វើ​ការចម្លង​ឯកសារ​ធំ​ដូចជា​រឿង​ជាដើម តាមរយៈ​ខ្សែ USB 3.0 ដោយ​ប្រើ​រយៈពេល​១២​វិនាទី​សម្រាប់​ឯកសារ​ទំហំ ៥ GB​។​

​    ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ​នេះ ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ទូរស័ព្ទ Samsung ដើរ​លឿន​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់