នេះជាអ្វីដែលនឹងកើតឡើងចំពោះរាងកាយរបស់អ្នក នៅពេលធ្វើដំណើរយូរតាមយន្តហោះ

១. អ្នកនឹងកាន់តែខ្សោះជាតិទឹក
ធ្វើដំណើរតាមយន្តហោះ ៣ ម៉ោង ធ្វើឱ្យខ្សោះជាតិទឹក ១,៥ លីត្រពីក្នុងខ្លួន។ 

២. អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ឆ្អល់ៗក្នុងពោះ
សម្ពាធខ្យល់ធ្វើឱ្យហើមពោះ និង ឈឺពោះ ដោយសារការកើនឡើងជាតិហ្គាសក្នុងពោះ។ 

៣. អ្នកនឹងចាប់ផ្តើមខ្វះអុកស៊ីសែន
កាប៊ីនយន្តហោះអាចរ៉ាប់រងសម្ពាធក្នុងបរិយាកាសធម្មតា ៧៥ ភាគរយ ជាហេតុបណ្តាលឱ្យអ្នកឈឺក្បាល ដោយសារខ្វះអុកស៊ីសែនមួយចំនួន។ 

៤. អ្នកនឹងត្រូវបានហ៊ុមព័ទ្ធជុំវិញខ្លួនដោយអតិសុខុមប្រាណ 
អ្នកមានឱកាស១០០ដងក្នុងការកើតជំងឺផ្តាសាយ នៅលើយន្តហោះ ព្រោះអុកស៊ីសែនវិលវល់ចុះឡើងៗពេញយន្តហោះ ជាហេតុនាំមេរោគក្នុងយន្តហោះវិលចុះឡើងដូចគ្នា។

៥. អ្នកនឹងមិនអាចស្តាប់ ឬ ភ្លក្សរសជាតិបានល្អ១០០ភាគរយឡើយ
១ភាគ៣នៃការដឹងរសជាតិក្នុងអណ្តាតគឺត្រូវស្ពឹកស្រពន់ ហើយការផ្លាស់ប្តូរសម្ពាធខ្យល់ចុះឡើងអាចប៉ះពាល់ដល់ការស្តាប់របស់អ្នក។ 

៦. អ្នកនឹងប៉ះពាល់ជាតិវិទ្យុសកម្មលើអាកាស
អំឡុងការធ្វើដំណើរ ៧ ម៉ោងលើយន្តហោះ អ្នកនឹងប៉ះពាល់ជាតិវិទ្យុសកម្មស្មើនឹងការឆ្លុះតាមម៉ាស៊ីនកាំរស្មីអ៊ិចដែរ។ 

៧. ឈាមនឹងច្រាលមកក្នុងជើងរបស់អ្នក
កង្វះចលនារាងកាយធ្វើឱ្យអង្គធាតុរាវកើនឡើងក្នុងរាងកាយ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរងើបដើរឱ្យបានញឹកញាប់ និង ពិសាភេសជ្ជៈខ្លះ៕   

adverise with khmeread