ប៉ូលិសប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

​ភ្នំពេញ​ ៖ ​កម្លាំងប៉ូលិសប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ នាថ្ងៃទី០១ មិថុនា ឆ្នាំ​២០១៨ វេលាម៉ោង ៤ល្ងាច​។ 

​ប៉ូលិសនិយាយថា​ ជនសង្សយ័ត្រូវឃាត់ខ្លួនឈ្មោះ ហែម ណាម៉ិច ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងដែលត្រូវចាប់យក​ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ០៤ កញ្ចប់តូច។

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread