ទិញថ្នាំញៀនពីវាលខ្សាច់ផ្លូវ៦០ម៉ែត្រ, មកលក់បន្តត្រូវប៉ូលិសស្រុកស្អាងវ៉ៃខ្នោះ

​កណ្តាល​ ៖​ ប៉ូលិស ស្រុកស្អាងបានជនសង្ស័យម្នាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅថ្ងៃ សុក្រទី ០១ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច
នៅចំណុចផ្ទះរបស់ឈ្មោះ យឿន យុន ហៅ គ្រូពួ ស្ថិតក្នុងភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ យឿន យុន ហៅ គ្រូពួ ភេទប្រុស អាយុ​៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូថ្នាំខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល​។ វត្ថុតាងចាប់យករួមមាន៖​ ១ -ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៤កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់​, តូច ០៣កញ្ចប់ និង២ -កាតូទឹកមាន់ ចំនួន ០២​។

​ប៉ូលិសបន្តថា​  ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ​។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍ក្រាំងយ៉ូវ និងក្រុមប្រឹក្សាឃុំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរ បន្ទប់លក់ឥវ៉ាន់(ចាប់ហួយ)របស់ជនសង្ស័យឈ្មោះ យឿន យុន បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ (ធំ០១កញ្ចប់ ,តូច០៣កញ្ចប់) លាក់ទុកក្នុងកាតូទឹកមាន់ (គ្មានទឹក) រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

​នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យឿន យុន បានសារភាពថា ឈ្មោះ តឿ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅ វាលខ្សាច់ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ បានឱ្យគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ មកខ្លួន (យឿន យុន)​។ ឈ្មោះ យឿន យុន បានរំលែកគ្រឿងញៀន (ម៉ាទឹកកក) លក់ក្នុង០១កញ្ចប់តូច តម្លៃ ២០.០០០រៀល លក់អស់ចំនួន ១០កញ្ចប់ រួចមកហើយ​។

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕

adverise with khmeread