បុរសអាមេរិម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល

​ភ្នំពេញ​ ៖​ បុរសអាមេរិម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១ មិថុនា ឆ្នាំ២០១៨​ ស្ថិតនៅបន្ទាប់ជួលលេខ២១៨​ យីហោយូអេច (UH) ភូមិព្រៃទា​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​។ 

​សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា​ សពបុរសអាមេរិកាំងឈ្មោះ Zilber Zweig Howard ​អាយុ៤៦ឆ្នាំ កាន់ប៉ាស្ព័រលេខ 465019523​ មុខរបរអ្នកទេសចរ​ ចូលមកស្នាក់នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៨។ 

​បន្ទាប់ពីទទួល​បានព័ត៌មានពីសមត្ថកិច្ច​មូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យពិច័យហើយបញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយសារប្រើថ្នាំរម្ងាប់អារម្មណ៍ជ្រុល​​។ 
សពនាំយកទៅតម្កល់នៅមន្ទីរពេទ្យរុស្ស៊ី​​។ សម្ភារៈបន្សល់រួមមាន​ កាតATMចំនួន៤, លិខិតសម្គាល់ខ្លួន១, លុយខ្មែរ៤០០០រៀល និងលុយអាមេរិក៩ដុល្លារ៕
 

adverise with khmeread