កំពុងបើកឡានធំសុខៗធ្លាក់ពីផ្លូវក្រឡាប់របួសធ្ងន់២នាក់នៅ ឃុំត្រពាំងរូង

កោះកុង​ ៖​ ​មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក បង្កឡើងដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ​នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង៤៥នាទីរសៀល​។ 

​ប៉ូលិសនិយាយថា​  រថយន្តបង្កដោយឯកឯងពាក់ស្លាកលេខ ភ្នំពេញ 4A-0655 ជារបស់ ក្រុមហ៊ុនគាធី ដឹកខ្សាច់ បើកបរក្នុងទិសដៅ ភ្នំពេញ-កោះកុង​។ លុះមកដល់ចំណុចខាងលើ រថយន្តបានក្រឡាប់ (មិនទាន់ដឹងមូលហេតុ) បណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់​។ 

​ប៉ូលិសបន្តថា​ ជនរងគ្រោះឈ្មោះ ប៉ុល ហៀង ភេទប្រុស អាយុ​៣០ឆ្នាំ ទីលំនៅភូមិដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត ជាអ្នកបើកបរ រងរបួសធ្ងន់ និង ឈ្មោះ ម៉ម ឈៀង ភេទប្រុស អាយុ​២០ឆ្នាំ ទីលំនៅដូចគ្នា ជាព្រូរថយន្ត រងរបួសធ្ងន់​។ 

​ករណីនេះ កម្លាំងអធិការដ្ឋានប៉ូលិសស្រុកកោះកុង បានចុះអន្តរាគមន៍ជួយជនរងគ្រោះភ្លាមៗ ​និងបានទំនាក់ទំនងរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងរូ​ង៕


 

adverise with khmeread