ប៉ូលិស​ស្រុក​សំរោងទង​ បង្រ្កាបមុខសញ្ញា​ អ្នកលេង​ល្បែង​ស៊ី​សង​ ២នាក់​

​កំពង់ស្ពឺ​ ៖​ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ ​និង​ កម្លាំង​សន្តិសុខ​ស្រុក​ចុះបង្ក្រាប​ទីតាំង​បើកលេងល្បែងស៊ីសង ​(​អាប៉ោង​)​ នៅ​ចំណុច​ព្រៃ​ខាងត្បូង​ ភូមិ​បាក់​ចិញ្ចៀន​ ឃុំត្រពាំង​គង​និង​ឃាត់​មុខសញ្ញា​ចំ​នួន​ ​២​ នាក់រួមនិងវត្ថុតាង​នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែមិថុនា​​ ឆ្នាំ​២០១៨​។ 

​លោក​វរៈសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​ស្រុក​ បាន​ឱ្យដឹង​ថា​ ទីតាំង​បើកលេងល្បែងអាប៉ោង​ខាងលើ​នេះ​ គឺលោកទទួលព័ត៌មានបានយូ​មកហើយ​ តែដាក់កម្លាំងចុះបង្រ្កាបបែកការ ទើបថៃ្ង​នេះ​ អស់លក្ខ​ សមត្ថកិច្ច​ក្របួចបានតែម្ដង​ ក្នុង​នោះ​ឃាត់​បាន​មុខសញ្ញាអ្នកលេង​ បាន២នាក់​​។ 

​លោកបន្តថា​ ជនសង្ស័យ ១-​ឈ្មោះ​ ឈុ​ន​ យ៉ែ​ម​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ និង​​២-​ឈ្មោះ​ ចាន់​ វ៉ា​ន់​ហន​ ភេទ​ប្រុស​ អាយុ​​៥៤​ឆ្នាំ ​(​អ្នក​បាញ់​អាប៉ោង​)​ នៅ​ភូមិ​បាក់​ចិញ្ចៀន​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឹ​។ ​វត្ថុ​តាង​ដកហូត​បាន​រួម​មាន៖ គ្រាប់​​ អាប៉ោង​ មួយ​ ​ចាន​ ទ្រនាប់​សម្រាប់​បាញ់​អាប៉ោង​ មួយ​ ម៉ូតូ​ ៣ ​គ្រឿង​។​ ​

​ប​ច្ចុប្បន្ន​កម្លាំង​ជំនាញ​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​​៕


 

adverise with khmeread