រថយន្តបើកបុកជាមួយម៉ូតូរបួសបាក់ដៃស្ត្រីម្នាក់នៅប៉ៃលិន

​ប៉ៃលិន​ ​៖​ មានករណីគ្រោះថ្នាក់ច​រាចរណ៍មួយ​កើតឡើង​រវាង​រថយន្ត​ និង​​ម៉ូតូ​បើកបរ​បញ្ច្រាស​ទិសគ្នា​ នៅ​ចំណុចជិតវត្តព្រំគីរីមកត៌​ ស្ថិតក្នុងភូមិផ្សារព្រំជើង​ ​ឃុំស្ទឹងកាច់​ ស្រុ​ក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​  នាព្រឹកថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​ប៉ូលិសនិយាយថា  ជនរងគ្រោះ​ឈ្មោះ​ ​សិទ្ធិ​ ពៅ​ ភេទ​ស្រី​​ អាយុ​​៥៤ឆ្នាំ​​ មុខរបបរលក់ដូរ​ មាន​ទីលំនៅ​ក្នុង​ភូមិអូប្រើស​ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកម៉ូតូម៉ាក​ Honda Dream ឆ្នាំ​២០១៨​ ​ពណ៌​ខ្មៅ​ គ្មាន​ស្លាកលេខ​ ដែល​មាន​លេខម៉ាស៊ី​ ៥២៣៧៤០៥​ បើក​បរពីកើតទៅលិច​ ​រងរបួស​​បាក់ដៃឆ្វេង។ 

​ចំណែក​ភាគី​ខាង​រថយន្ត​មានឈ្មោះ​ ប្រាក់​ កាត់​ ភេទ​ប្រុស​អាយុ​ ៥៩ឆ្នាំ​ ជនជាតិ​ថៃ​ មុខរបរ​​អាជីវករ (ចូលដីថ្មី) បើក​បរ​រថយន្ត​​ម៉ាក​ Mazda​ ពណ៌​ទឹក​ប៊ិច​​ ពាក់​ស្លាកលេខ 
​ចាន់​បូរី​ ​៤០៦៥​ បើកបរ​​ពីលិចទៅកើត​បត់។ ​មានប្រពន្ធឈ្មោះ ជិត សុខគុណ​ ភេទ​ស្រី​ អាយុ​​៤២ឆ្នាំ​ មុខរបរមេផ្ទះ​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិឃុំកើតហេតុខាងលើ​។​ 
 
​បច្ចុប្បន្នរថយន្ដ​ ​និងអ្នកបើកបរត្រូវបាន​នាំយក​ទៅអធិការស្រុកសាលាក្រៅ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​​ រីឯអ្នក​របួសត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បី​ធ្វើការ​ព្យាបាល​៕


 

adverise with khmeread