adverise with khmeread T3 005 l perspective silver 100645385 large

ហាត​ឌី​ស Samsung T3 ប្រភេទ SSD មាន USB 3.1 មហា​លឿន​, ទាយ​មើលថា​តម្លៃ​ប៉ុន្មាន​?

​    ​ថ្មី​នេះ​ក្រុមហ៊ុន Samsung ទើបតែ​ផលិត​ហាត​ឌី​ស​ប្រភេទ SSD ឈ្មោះថា Samsung T3 ដែលមាន USB 3.1​។​

​    ​ហាត​ឌី​ស T3 គឺ​ផ្អែកទៅលើ TLC NAND ដែល​ចម្រាញ់​ចេញពី MGX Controller ដែល​រកឃើញ​នៅក្នុង​ហាត​ឌី​ស T1​។ ចំពោះ​ល្បឿន​ចម្លង​ឯកសារ​របស់​វា​គឺ​ពិតជា​លឿន​ខ្លាំងណាស់ ដែល​ល្បឿន​ចម្លង​របស់​វា​បាន​រហូតដល់​ទៅ ៣០០MB ក្នុង​មួយ​វិនាទី​ឯណោះ​។​

​    ​ហាត​ឌី​ស T3 មើលទៅ​ឃើញថា​មានការ​រីកចម្រើន​ច្រើន និង​ល្អ​ជាង T1 ស៊េរី​មុន​។ មិន​ថា​ឯកសារ​តូច ឬ​ធំ រយៈពេល​ចម្លង​របស់​វា​ថេរ​និង​លឿន​ជាទីបំផុត​។​

​    ​ចំពោះ​តម្លៃ​របស់​វា​មួយ​គ្រាប់​ទំហំ ៥០០GB គឺ ២២០​ដុល្លារ​៕

adverise with khmeread
ប្រភព៖ pcworld​

អ្នកនឹងចូលចិត្ត

មតិយោបល់