ជនបរទេសម្នាក់លូកស្ទាបនារីថៃផ្តេសផ្តាស ត្រូវនាងបញ្ចេញក្បាច់គុនកន្ត្រៃហោះ វាយឡើងទ្រោមខ្លួន

វីដេអូមួយបានលេចឡើងសាជាថ្មីលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃទិដ្ឋភាពទេចរបរទេសមួយរូប ត្រូវបានគេទាត់ និងវាយដំដោយក្រុមស្រ្តីមួយក្រុមក្នុងសង្កាត់ភ្លើងក្រហមប្រទេសថៃ ដោយសារបុរសបរទេសនេះលូកស្ទាបនាង។

បុរសរូបនេះគឺត្រូវបានគេឃើញក្នុងវីដេអូជាមួយនឹងដៃរបស់គាត់កំពុងជន្លបង្ហាញវិជ្ជាគុនដាក់ស្រ្តីម្នាក់ មុនរន្ទះជើងហោះបានកើតឡើងពីនារីជាគូបដិបក្ខរបស់គាត់ បានផ្តួលគាត់ទៅលើដី។

បុរសរូបនេះបន្ទាប់មកបានព្យាយាមវាយបកទៅវិញដោយដាល់មុខរបស់នាងមួយដៃ។ 

ប៉ុន្តែបន្ទាប់មក នារីៗជាមិត្តរបស់នារីគូជម្លោះជាមួយជនបរទេសបានប្រញាប់ប្រញាល់ចូលទៅផ្តល់ជំនួយដល់នាង និងបានចូលក្នុងជម្លោះមួយនេះ ខណៈដែលបុរសបរទេសត្រូវបានគេទាត់ទ្រោម។

វីដេអូមួយនេះត្រូវបានផ្តិតនៅក្នុងឆ្នាំ២០១៦ នៅលើដងផ្លូវដ៏ល្បីល្បាញក្នុងខេត្តប៉ាតាយ៉ា Walking Street ដែលជាទីកន្លែងកម្សាន្តរាត្រីដ៏អ៊ូអរ៕


 

adverise with khmeread