ថៃនឹងបញ្ជូនទុរេនទៅសាកល្បងនៅទីអវកាស ដើម្បីអនាគតនាំចេញទុរនឱ្យពួកអ្នកអវកាសស្គាល់រសជាតិអាហារថៃ

អនាគត អវកាសយានិកនឹងអាចភ្លក្សរសជាតិស្ដេចផ្លែឈើនៅក្នុងទីលំហរអាកាសបានហើយ។

ទីភា្នក់ងារស្រាវជ្រាវអវកាសរបស់រដ្ឋាភិបាលថៃ មានបំណងបញ្ចូនទុរេនគ្រាមទៅអវកាសក្នុងខែកក្កដា ដែលជាផ្នែកមួយនៃការស្រាវជ្រាវរ​បស់ពួកគេដើម្បីផលិតអាហារថៃ អាចបរិភោគបានក្នុងទីអវកាស។

វេជ្ជបណ្ឌិតលោក Ammarin Pimnoo ភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាពត៌មានវិទ្យានិងអវកាស (GISTDA) បានបង្ហាញគម្រោង "អាហារថៃទៅកាន់អវកាស" របស់ពួកគេទៅសារព័ត៌មានកាលពីម្សិលមិញ និងលាតត្រដាងថាទុរេនគ្រាមត្រៀមរួចរាល់សម្រាប់ដឹកជញ្ជូនទៅក្រៅផែនដី។

ទុរេន ជាមិត្តល្អរបស់អវកាសយានិក ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនចំនួន ២ គឺ Daily Food Ltd. និង Signature Marketing Co. Ltd ហើយរសជាតិទុរេនដែលពួកគេជ្រើសរើស គឺ Monthong ដែលជាទុរេនឆ្ងាញ់បំផុតរបស់ថៃ។

ហើយដើម្បីបញ្ជាក់ថា វាគឺជាផលិតផលរបស់ថៃ កញ្ចប់របស់ទុរេនក៏ត្រូវបានដាក់បង្ហាញដល់អ្នកសារព័ត៌មានក្រោមឈ្មោះប្រេនថា Space Elephant ដោយសារតែដំរី និងទុរេនតំណាងឱ្យថៃ៕

adverise with khmeread