នរកសុទ្ធ, ឪពុកចុង​ រំលោភកូនស្រីអាយុ៥ឆ្នាំបានសម្រេចត្រូវ​បានប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការ

កណ្តាល​ ៖​ ប៉ូលិសស្រុកល្វាឯមបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃទី២មិថុនានេះ​ បន្ទាប់ពីឪពុកចុងរូបនេះធ្វើសកម្មភាពរំលោភសេពសន្ថវៈ​ លើកុមារីអាយុ៥ឆ្នាំ បានសម្រេច​ កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល​ នៅចំណុចផ្ទះជួលស្នាក់នៅរបស់ជនសង្ស័យភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល​​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ វ​.​ដ.​ណ ភេទស្រី អាយុ ៥ឆ្នាំជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុកទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ វង្ស សុខា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល (ឪពុកចុងជនរងគ្រោះ)។ 

​ប៉ូលិសបន្តថា​​ មុនថ្ងៃទី៣១ឧសភា២០១៨ រយៈពេលមួយសប្តាហ៍ម្តាយក្មេងរងគ្រោះបានយកកូនអាយុ០៦ខែទៅព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា(ភ្នំពេញ)ដោយទុកកូនស្រីម្នាក់ទៀតឈ្មោះ វ. ដ.​ណ អាយុ០៥ឆ្នាំនៅជាមួយប្តី (ជនសង្សយ័) ត្រូវជាឪពុកចុង។​ រហូតរយៈពេល០៤ថ្ងៃកូនស្រីឈ្មោះ វ.​ដ.​ណ ឈឺ ជនសង្ស័យត្រូវជាឪពុកចុងបានយកកូនទៅផ្ញើម្តាយមីងនៅភ្នំពេញ នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨។ 

​ដោយសារតែ ជនរងគ្រោះឈ្មោះ វ.​ដ.​ណ ក្តៅខ្លួនខ្លាំងម្តាយមីងបានឱ្យឈ្មោះ វ៉ន សុធី យកទៅពេទ្យពេទ្យបង្អែករាជធានីភ្នំពេញដើម្បីព្យាបាល។ គ្រូពេទ្យបានពិនិត្យឃើញប្រដាប់ភេទក្មេងរងគ្រោះមានបញ្ហា​។ ភ្លាមៗនោះ ឈ្មោះ វ៉ន សុធី បានប្តឹងទៅអង្គការការពារកុមារ​។ លុះនៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលម្តាយជនរងគ្រោះបានដាក់ពាក្យប្តឹងជនសង្សយ័ឈ្មោះ វង្ស សុខា ត្រូវជាប្តីមកសមត្ថកិច្ច​។

​ក្រោយពេលទទួលពាក្យបណ្តឹងប៉ូលិសបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានប៉ូលិសស្រុកល្វាឯម​ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃនេះ​ តាមនីតិវិធី​៕
 

adverise with khmeread