បង្កងប៉ាកមួយក្បាលសុខចិត្តយកដង្កៀបរបស់វាម្ខាងកាត់ផ្ដាច់ដង្ក្រៀបខាងឆ្វេងដើម្បីគេចចេញពីឆ្នាំងស៊ុបកំពុងពុះ ហើយចុងក្រោយរឹតតែហួសស្មាន!

នេះគឺជាគ្រាដ៏អស្ចារ្យមួយរបស់បង្កងប៉ាកក្នុងប្រទេសចិន ដែលសុខចិត្តលះបង់ដង្កៀបរបស់វាម្ខាង ខណៈដែលព្យាយាមសង្គ្រោះខ្លួនឯងពីឆ្នាំងស៊ុបមរណៈកំពុងពុះហុយៗ។

សេចក្ដីក្លាហានរបស់វា ត្រូវបានមនុស្សថតបាន និងល្បីពេញបណ្ដាញសង្គមចិន។ វីដេអូនោះត្រូវបានថតដោយ Jiuke បានផុសវានៅលើបណ្ដាញសង្គម Weibo ដោយខ្លួនបានកុម្មង់ស៊ុបបង្កងប៉ាកមួយក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងប្រទេសចិន។

ក្នុងវីដេអូយើងអាចមើលឃើញថា វាព្យាយាមចេញពីស៊ុបកំពុងពុះនោះ ដោយវាប្រើដង្កៀបស្ដាំរបស់វាកាត់ផ្ដាច់ដង្កៀបខាងឆ្វេង ដើម្បីរួចផុតពីសេចក្ដីស្លាប់។

ហើយដោយក្ដីអាណិត ឃើញវាចង់រស់រានមានជីវិត Jiuke ក៏បានយកវាទៅផ្ទះដើម្បីចិញ្ចឹមដូចជាសត្វចិញ្ចឹមផ្សេងទៀតដែរ។ ដោយឡែក ប្រភេទសត្វនេះ នៅពេលវាកាត់ដង្កៀបរបស់វាហើយ ដង្ក្រៀបថ្មីលូតលាស់ឡើងវិញ៕


 

adverise with khmeread