ឧកញ៉ា ឌី ប៉ូ "បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺធានាដល់ការអភិវឌ្ឍន៍ និងបន្តរក្សាសន្តិភាព"

​កណ្តាល​ ៖​ លោកអគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា​ «​សូមបុគ្គលិកក្រុមហ៊ុនទាំងអស់ អញ្ជើញទៅចូលរួមការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឱ្យ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី និងបន្តថែរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនឥតឈប់ឈរ​»។ 

​លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយបុគ្គលិកកម្មកររបស់ក្រុមហ៊ុន ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល​ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ។ 

​លោកអគ្គនាយកបានបន្តថា «សេរីភាព ដែលយើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែមួយគត់ដែលបានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍន៍ឱ្យមាន ការរីកចម្រើន មិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រថានមួយចំនួននោះឡើយ»​។

​លោកឧកញ៉ាឌី ប៉ូបន្តថា ដោយមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាពិសេសក្នុង អាណត្តិទី៥នេះ បានជំរុញការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែរ ដូចជា ផ្លូវ ស្ពាន សាលារៀន វត្តអារាម ជាក់ស្តែងការផ្តល់ឱកាសឱ្យក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បានចូលរួមចំណែកអភិវឌ្ឍន៍ លើវិស័យកសិកម្មដាំដុះដំណាំស្រូវធម្មជាតិមកដល់ពេលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ​។

​នៅក្នុងឱកាសនេះផងដែរ លោក លី សាម៉េតសមាជិកគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងថា «ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍន៍ប្រទេស ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ដោយបានឆ្លងកាត់ ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋមិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃមានជីវភាពសមរម្យ ការរស់នៅប្រកបដោយសុខសាន្តត្រាណ ក្រោមតម្លៃសន្តិភាពតែមួយរបស់សម្តេចតេជោ»​។ 

​លោក បន្តថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនឥតឈប់ឈរ សូមបងប្អូនទាំងអស់ ទៅចូលរួមការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដែលនឹងជិត មកដល់នាថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីបន្តឱ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។

​តំណាងបុគ្គលិកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ជាច្រើន បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ មានការសង្ឃឹមជឿជាក់លើគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ព្រោះក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ បានធ្វើឱ្យពួកកាត់ចៀសផុតពីសេចក្តីស្លាប់ ដោយបានអភិវឌ្ឍន៍ប្រទេសជាតិ។  

​ជាពិសេសការជំរុញការ អភិវឌ្ឍន៍នៅតាមមូលដ្នាន ឱ្យមានផ្លូវ មានស្ពាន សាលារៀន វត្តអារាម និងការផ្តល់នូវសុវត្ថិភាពនៅតាមមូលដ្ឋានជាដើម ដូចនេះពួកគាត់ទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី​៕  


 

adverise with khmeread