ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនសហការបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ខ្លួនជនជាតិថៃ៣នាក់ និងថ្នាំញៀ​ន៦ពាន់គ្រាប់

​ភ្នំពេញ​ ៖​ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានសហការធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន បានចំនួន៦០០០គ្រាប់ (ប្រាំមួយពាន់គ្រាប់) ​និងឃាត់ជនសង្ស័យ៣នាក់ជាជនជាតិថៃ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​១១ និង៤៥នាទី ប្លុកកាស៊ីណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​ប៉ូលិសបានឱ្យដឹងថា កម្លាំងប៉ូលិសជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) បានសហការជាមួយ ប៉ូលិសខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ឈីរ៉ាត់ ឆៃស៊ែង អាយុ​១៨ឆ្នាំ ជនជាតិថៃ និងវត្ថុតាងចាប់យកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (​wy) ចំនួន៦០០០គ្រាប់។

​ប៉ូលិសបន្ត​ថា ក្រោយពេលឃាត់ខ្លួន នារីខាងលើ សមត្ថកិច្ចក៏បានបន្ត ទៅឆែកឆេរបន្ទប់ជួលស្នាក់នៅ ក្នុងការស៊ីណូស្តារវេហ្គាស លេខ៦០៩ ឃាត់ខ្លួនជនសង្ស័យចំនួន
២នាក់បន្ថែមទៀត ដោយទី១.ឈ្នោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងទី២.ឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ។

​បច្ចុប្បន្ន ជនសង្ស័យត្រូវបានប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន ប្រគល់ឱ្យប៉ូលិសខដត្តបន្ទាយមានជ័យ​ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread