តិចទៀតមនុស្សយន្តក៏ចេះមានអារម្មណ៍ដែរ ពេលស្ទាបរាងកាយវា ព្រោះអ្នកវិទ្យាសាស្ត្រកំពុងបង្កើតប្រព័ន្ធប្រសាទសិប្បនិម្មិតឱ្យវា

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យជាតិសេអ៊ូលបានបង្កើតប្រព័ន្ធសរសៃប្រសាទសិប្បនិម្មិតមួយ ដែលអាចនឹងធ្វើឱ្យមនុស្សយន្តនិងឧបករណ៍សិប្បនិម្មិតដទៃទៀតមានអារម្មណ៍ពីការប៉ះពាល់ដូចមនុស្សដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សាកលវិទ្យាល័យ Stanford កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភា។ 

ទស្សនាវដ្តី Science ដែលបានបោះពុម្ពផ្សាយលទ្ធផលចុងក្រោយនៃការសិក្សាក្នុងឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍បានពិពណ៌នាអំពីរបៀបដែលអ្នកស្រាវជ្រាវបានបង្កើតសៀគ្វីសរសៃប្រសាទសិប្បនិម្មិតដែលអាចបង្កប់នៅក្នុងគម្របដូចស្បែកពេលអនាគតសម្រាប់ឧបករណ៍ដៃសិប្បនិម្មិតនិងមនុស្សយន្ត។

ការស្រាវជ្រាវនេះត្រូវបានដឹកនាំដោយលោក Bao Zhenan សាស្រ្តាចារ្យផ្នែកវិស្វកម្មគីមីនៅសាកលវិទ្យាល័យ Stanford ដោយសហការជាមួយលោក Lee Tae-Woo នៃសាកលវិទ្យាល័យជាតិសេអ៊ូល ដែលបានចំណាយឆ្នាំឈប់សម្រាករបស់គាត់នៅមន្ទីរពិសោធន៍ប៉ាវស្តែនហ្វត (Bao's Stanford) ដើម្បីផ្តួចផ្តើមការងាររួមគ្នាមួយ ដែលផ្តោតទៅលើត្រង់ស៊ីស្ទ័រ Synaptic សិប្បនិម្មិត ដែលយកគំរូតាមសរសៃប្រសាទមនុស្ស។

សៀគ្វីសរសៃប្រសាទសិប្បនិម្មិតមានសមាសធាតុផ្សំ ៣ រួមមានឧបករណ៏ Sensor ប្រភេទ Touch ដែលអាចរកឃើញកោសិកាសាច់ដុំតូចៗ សរសៃប្រសាទអេឡិចត្រូនិចដែលអាចទទួលបានសញ្ញាពី Sensor និង ត្រង់ស៊ីស្ទ័រ Synaptic សិប្បនិម្មិត ដែលយកគំរូតាមសរសៃប្រសាទរបស់មនុស្ស៕

adverise with khmeread