ចិនសាហាវមែន អាចដាំស្រូវដុះលើវាលខ្សាច់ ហើយទទួលបានទិន្នផលខ្ពស់ជាស្រូវដាំលើដីទៀត!

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីប្រទេសចិនមួយក្រុមទទួលបានជោគជ័យក្នុងការដាំដុះ និងប្រមូលផលស្រូវក្នុងវាលខ្សាច់នៅឌូបៃដោយប្រើពូជអង្ករកូនកាត់ ដែលអាចដាំដុះបានក្នុងទឹកសមុទ្រ។

យោងតាមវេបសាយ China Daily ទិន្នផលខ្ពស់មកពីការដាំដុះស្រូវនៅលើជាយក្រុងឌូបៃក្នុងខែមករាលើសពីការរំពឹងទុក បានជំរុញឱ្យអ្នកវិទ្យាសាស្រ្តពង្រីកវាបន្ថែមទៀត។ ការប្រមូលផលស្រូវកាលពីចុងសប្ដាហ៍មុន ដែលទទួលបាន ៧.៥០០ គីឡូក្រាមក្នុងមួយហិកតា គឺច្រើនជាងពីរដងនៃស្រូវដាំលើវាលស្រែ ដែលទទួលបានទិន្នផលត្រឹមតែ ៣ ពាន់គីឡូក្រាមក្នុងមួយហិកតាប៉ុណ្ណោះ។

មហិច្ចតាគម្រោងនេះ គឺជាកិច្ចសហការមួយរវាងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ចិនក្នុងទឹកសមុទ្រ និងមហាសេដ្ឋី Sheikh Saeed Bin Ahmed Al Maktoum។ Maktoum គឺជាសមាជិកម្នាក់គណបក្សកាន់អំណាច និងជាប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលឌូបៃ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Emirates Group, Dubai World និងក្រុមហ៊ុនធនារ៉ាប់រង Noor Takaful ផងដែរ។

ហើយភាគីទាំងសងខាងក៏បានព្រមព្រៀងគ្នាលើកកម្ពស់ការនាំចូលអង្ករនៅទូទាំងប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងដើម្បីកាត់បន្ថយហានិភ័យនៃការខ្វះខាតស្បៀងអាហារនាពេលអនាគតផងដែរ៕

adverise with khmeread