adverise with khmeread 1

លក់​ម៉ា​ស្អាត​! អ្នកចាំទី​រូបនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​បន្ទាប់ពី​កំហុស​បច្ចេកទេស​

​សហព័ន្ធ​បាល់ទាត់​អាស៊ី​ត្រូវបាន​រាយការណ៍​ថា បាន​បើក​ការស៊ើបអង្កេត​មួយ​បន្ទាប់ពី​មាន​បាល់​ចូល​ទី​ខ្លួន​ក្នុងការ​ប្រកួត AFC Cup ដែល​យើង​ចាំបាច់​ត្រូវតែ​ឃើញ​ផ្ទាល់​ភ្នែក​ទើប​ជឿ​។​

​កាលពី​ថ្ងៃ​អង្គារ កីឡាករ Al Ahed Nour Mansour របស់​ក្រុម Al Ahed នៃ​ប្រទេស​លី​បង់ បាន​ប៉ះ​ទៅក្រោយ​ឲ្យ​អ្នកចាំទី Hassan Bittar ក្នុង​តង់​ទី​ពីរ និង​ដឹង​អត់ថា​មានរឿង​អ្វី​កើតឡើង គឺ​មានតែ​អ្នកចាំទី​ប៉ុណ្ណោះ​ដែល​ធ្វើជា​ទប់​បាល់​ខុយ​ហើយ​អនុញ្ញាត​ឲ្យ​បាល់​ហូរ​ចូល​ទី​យ៉ាង​ងាយស្រួល ធ្វើ​ឲ្យ​ក្រុម Altyn Asyr មកពី​ប្រទេស​តួ​កមេ​នី​ស្ថាន​បន្ថែម​ការនាំ​មុខ​មួយ​គ្រាប់​ទៀត​។​

​អ្នកចាំទី Bittar បាន​ព្យាយាម​តាម​យក​បាល់​បន្ទាប់ពី​វា​បាន​រមៀល​ទៅ​ផុត​គាត់ ប៉ុន្តែ​គាត់​មិនអាច​បញ្ឈប់​វា​បានទេ​ព្រោះ​វា​បាន​ចូលទៅ​ហើយ​។​

​ក្រុម Altyn Asyr បាន​យកឈ្នះ Al Ahed ក្នុង​លទ្ធផល ២-០ ហើយ​វា​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ក្រុម​ដែល​ទើបតែ​ឡើង​វគ្គ​ជម្រុះ​តាម​ពូ​ល​បែបនេះ​។​

​សារព័ត៌មាន 7Sport របស់​ប្រទេស​អូស្ត្រាលី​បាន​រាយការណ៍​ថា ការ​ភ្នាល់​ក្នុងការ​ប្រកួត​នេះ​ត្រូវ​បានទទួល​ភ្លាមៗ​ក្នុង​តង់​ទីមួយ ជាមួយ​ទឹក​លុយ​របស់​ក្រុម Altyn Asyr បាន​ធ្លាក់ចុះ​យ៉ាង​ចម្លែក​ពី ៤/១ មក​ត្រឹម ១/១ មុន​ការប្រកួត​តង់​ទី​ពីរ​ចាប់ផ្តើម​។​

​សកម្មភាព​លក់​គ្រាប់​បាល់​ឱ្យ​ក្រុមហ៊ុន​ភ្នាល់​នេះ​បានទទួល​ការចាប់អារម្មណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់ FIFA​។ ហើយ​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ ដែលថា​ការស៊ើបអង្កេត​នឹងត្រូវ​ធ្វើឡើង​នៅពេល​ខាងមុខ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បន្ទាប់ពី​មើល​វីដេអូ​នេះ​រួច​គឺថា​គ្មាន​អ្នករៀបចំ​លទ្ធផល​ទុក​មុន​ណា​ម្នាក់​ហ៊ាន​ប្រព្រឹត្ត​ជាក់ស្តែង​ដូច​ករណី​មួយ​នេះ​ណាស់​។ វីដេអូ​នេះ​បង្ហាញ​អ្នកចាំទី Bittar ហាក់ដូចជា​តោះតើយ​សម្បើម​ណាស់ ដោយ​បណ្តែតបណ្តោយ​ឱ្យ​បាល់​ចូល​ទី​ដោយ​ពុំ​ខ្ចី​យក​ភ្នែក​មើល​នោះឡើយ​។

​គ្រូ​ប​ង្វឹ​ក្រុម Al Ahed លោក Bassem Marmar បាន​និយាយថា "​យើង​បានធ្វើ​ឲ្យ​មាន​កំហុស​ការពារ​ដ៏​ធ្ងន់ធ្ងរ​និង​ភ្លាត់​គ្រាប់​បាល់​ទៀត​។ បន្ទាប់ពី​គ្រាប់​បាល់​ទីមួយ យើង​បានធ្វើ​ការប្រយុទ្ធ​តែ​បាន​បង្កើត​ចន្លោះ​សម្រាប់​ក្រុម​របស់​តួ​កមេ​នី​ស្ថាន​ធ្វើការ​វាយបក​វិញ​"៕

 

adverise with khmeread
ប្រភព៖ yahoo

មតិយោបល់