អ្នកគាំទ្ររាប់រយនាក់បានតម្រង់ជួរដើម្បីជាវឈុតវើលខាប់ឆ្នាំ២០១៨របស់ជម្រើសជាតិនីហ្សេរីយ៉ា

          អ្នក​គ្រាំទ្រ​រាប់រយ​នាក់​បាន​លើកគ្នា​ទៅ​កាន់​ទីក្រុងឡុងដ៍​ដើម្បី​ស្វែង​រក​ជាវ​ឈុត​វើលខាប់​របស់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ឆ្នាំ​២០១៨។ អ្នក​គាំត្រ​បាន​បង្ហោះ​សារតាម​បណ្តាញអ៊ីនធើណិត​ដោយសរសើរថា ​ឈុត​ជម្រើស​ជាតិ​នេះស្រស់ស្អាតខ្លាំងណាស់។

 

          ឈុត​នេះត្រូវ​បាន​ជាងអស់តាម​វេបសាយ​របស់​ក្រុម​ហ៊ុន​ Nike ដោយ​ក្រុមហ៊ុន​ផលិត​សម្ភារៈកីឡាករ​ដ៏ធំនេះ​ទទួលបាន​ការបញ្ជាទិញបីលាន​មុន​ពេល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ។

          ដោយ​សារតម្រូវ​ការ​ច្រើន អ្នក​គាំទ្រ​ជាច្រើន​បាន​លើកគ្នា​ទៅកាន់​ទីតាំង​លក់​ឈុត​ជម្រើស​ជាតិ​នេះ​ ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​មួយឈុត​នឹងគេ។ មនុស្ស​ជាង​មួយរយ​នាក់បាន​មក​តម្រង់ជួរនៅ​ហៅ​ហាង​និង​តាម​កាច់ជ្រុងនៃរដ្ឋនាទី​របស់​អង់គ្លេស។

          អ្នក​គាំទ្រ​នឹង​ទទួល​បាន​ឱកាស​ជាវឈុត​ជម្រើស​ជាតិ​នេះ​ ដូចដែល​កីឡាករ​ Alex Iwobi និង​ John Obi Mikel បាន​បង្ហាញ​នៅលើ​ទីលាន។ ដោយ​ត្រៀម​សម្រាប់ព្រឹត្តិការណ៍​វើលខាប់នៅ​រដូវក្តៅ​នេះ ក្រុមជម្រើស​ជាតិ​នីហ្សេរីយ៉ាប្រឈមនឹង​ក្រុម​អង់គ្លេស​ក្នុងជំនួប​មិត្ត​ភាព៕

 

adverise with khmeread