ក្រុមអ្នកគាំទ្ររបស់ឆេលស៊ីអាចប្រឈមនឹងបញ្ហា គ្មានពហុកីឡាដ្ឋាន គ្មានអ្នកចាត់ការ និងបាត់បង់កីឡាករឆ្នើម

          វាគឺជាការ​ព្រមាន​មួយ បន្ទាប់ពីសេដ្ឋីម្ចាស់ក្លឹប Chelsea លោក​ Roman Abramovich បាន​ផ្អាក​សកម្មភាពសាងសង់ពហុកីឡាដ្ឋាន​ថ្មី​ដែល​មាន​៦០.០០០កៅអី​ ហើយក៏​អាចនឹង​​មាន​ការ​លក់​ Eden Hazard ទៅ​ឲ្យ​ក្លឹប Real Madrid​ ផងដែរ ។

          អតីត​នាយក​ប្រតិបត្តិរបស់​ក្លឹប Chelsea លោក Trevor Birch ជឿថា លោក Abramovic ​អាចនឹងលក់ក្លឹប Chelsea តែម្តង ដោយ​សារតែអង់គ្លេស​បដិសេធមិនចេញទិដ្ឋាកាថ្មីដល់​សេដ្ឋីរុស្ស៊ីរូបនេះ។

          ជម្លោះ​កើតមានកាន់តែខ្លាំង​ឡើង​រវាងលោក Abramovic ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​បាន​ធ្វើ​ឲ្យ​មាន​មន្ទិល​ជុំវិញ​ក្លឹប Chelsea​ ពីព្រោះ​មហាសេដ្ឋី​រូបនេះប្រាកដ​ជា​អស់ភាពអត់ធ្មត់។

          បញ្ហា​នេះនឹង​បន្ថែម​ទៅលើ​ភាពមិនច្បាស់លាស់​ដែលកំពុង​មាន​ស្រាប់ជុំវិញ​អ្នក​ចាត់ការ​ ខណៈលោក Antonio Conte នៅ​បន្ត​ដឹកនាំ​ ពីព្រោះ​ពួកគេមិនទាន់បាន​បណ្តេញលោកចេញនៅឡើយ​ បើទោះបីជា​មានការ​ចរចាជាមួយ​គ្រូប ង្វឹក​របស់​ក្លឹប Napoli លោក Maurizio Sarri ហើយក៏ដោយ៕

adverise with khmeread