អ្នកគាំទ្ររបស់ Real Madrid ចង់បានលោក Jurgen Klopp មកដឹកនាំក្លឹប Real Madrid បន្ទាប់ពីលោក Zinedine Zidance លាលែង

          ការ​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ CL របស់ក្រុម Liverpool ​ហាក់ដូចជា​បាន​ធ្វើឲ្យអ្នក​គាំទ្រ​របស់​ក្លឹប Real Madrid ចាប់អារម្មណ៍ដែលនាំឲ្យ​ពួកគេ​​ជ្រើស​រើស​យកគ្រូបង្វឹករបស់ក្រុម Liverpool លោក​ Jurgen Klopp ធ្វើជា​បេក្ខ   ​ភាព​ដែល​ពួកគេ​ចង់​បាន។

          ដោយមិនរំពឹងថា លោក Zinedine Zidane នឹង​លាលែងពី​តំណែងជា​អ្នក​ចាត់​ការ​របស់​ក្លឹប Real Madrid តែប៉ុន្មានថ្ងៃ បន្ទាប់ពី​លើក​ពាន​ជើងឯក​​ CL ​លើកទី៣ជាប់គ្នា​សម្រាប់ក្លឹបនេះនោះ ក្លឹប​យក្សអេស្ប៉ាញ​នេះ​កំពុង​ស្វែង​រក​អ្នកចាត់ការ​ថ្មី​នៅ​មុន​រដូវកាល​ក្រោយ​ ហើយគ្រូបង្វឹក​ក្លឹប Tottenham លោក Mauricio Pochettino ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគេ​សម្រាប់ស្នងតំណែងនេះ។

          ប៉ុន្តែកាល​ពីថ្ងៃសុក្រ​ កាសែត AS របស់អេស្ប៉ាញ​បាន​ធ្វើ​ការ​ស្ទង់​មត្តិ​តាម​គេហទំព័រ​របស់ខ្លួន​ជាមួយអ្នក​គាំទ្រ​របស់ក្លឹប Real Madrid ឲ្យ​ប្រាប់ពី​គ្រូបង្វឹក​ដែល​ពួកគេ​ចង់​បាន​មកជំនួស​តំណែង​លោក Zidance ដោយ​ដាក់បេក្ខភាពសម្រាំង​បួន​រូប។

          លទ្ធផល​បង្ហាញថា លោក Klopp ទទួល​បាន​ការ​ជ្រើស​រើស​ច្រើន​ជាង​លោក Pochettino ដែលជា​បេក្ខភាពមកពីក្របខណ្ឌ PL​ដូជគ្នា។ ការស្ទងមត្តិនេះ​ត្រូវ​បាន​ធ្វើ​លើ​មនុស្ស​១២០.០០០នាក់​ ហើយ​លោក Klopp ទទួល​បាន​៤១​ភាគរយ​ ចំណែក​លោក Pochettino ទទួល​បានតែ​៣៤​ភាគរយប៉ុណ្ណោះ៕

adverise with khmeread