នេះហើយជាមូលហេតុដែលផឹកទឹកច្រើនអំឡុងពេលមានផ្ទៃពោះ មិនមែនជាក្តីបារម្ភ

ទឹកជួយដឹកជញ្ជូនជីវជាតិពីអាហាររបស់អ្នកទៅកាន់ទារក។ វាក៏ជួយបណ្តេញចេញនូវជាតិពុលពីរាងកាយ និង ទប់ស្កាត់ជំងឺឆ្លងមេរោគក្នុងបំពង់នោម និង ការរលាកស្បូនផងដែរ។ លើសពីនេះវាជួយជំរុញគុណភាពទឹកភ្លោះ ដែលចាំបាច់សម្រាប់ការលូតលាស់របស់ទារកទៀតផង។ ក្រុមអ្នកជំនាញនិយាយថា រាងកាយមនុស្សគួរមានអង្គធាតុរាវយ៉ាងតិច ៣ លីត្រ ក្នុងនោះទឹកគួរមាន ១,៥ លីត្រ។ 

ហើយខាងក្រោមនេះគឺជាការសង្ខេបអំពីអត្ថប្រយោជន៍នៃការផឹកទឹកច្រើនអំឡុងពេលមានគភ៌៖
- វាជួយស្រូបយកជីវជាតិអាហារ។
- វាជួយទប់ស្កាត់ការឆ្លងមេរោគតាមបំពង់ទឹកនោម។
- វាប្រយុទ្ធប្រឆាំងនឹងការវិលមុខ និង អស់កម្លាំងល្ហិតល្ហៃ។
- វាជួយទប់ស្កាត់ការរលាកស្បូន។
- វាជួយជំរុញគុណភាពទឹកភ្លោះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត