ស្រីស្អាតថៃសម្ភាសបុរសអង់គ្លេសនិយាយប៉ៃឡាំ ល្បីពេញហ្វេសប៊ុកនោះ ឥឡូវមកខ្មែរយ៉ាងភ្ញាក់ផ្អើលដើម្បីតេស្តមើលសមត្ថភាពអង់គ្លេសស្ត្រីពិការជំនាញម៉ាស្សានៅភ្នំពេញ

នៅចំានារីថៃដ៏ស្រស់ស្អាតម្នាក់ ដែលនិយាយអង់គ្លេសប៉ៃឡាំដាក់ជនបរទេសម្នាក់នៅក្នុងបាម្នាក់នេះដែរទេ? អ្វីដែលគេចាប់អារម្មណ៍បំផុត គឺនៅពេលនារីថៃឈ្មោះ Chutamas Sommy សួរទៅជនបរទេសនោះថា "Why are you sammay?" (Why are you smiling?) និងពាក្យជាច្រើន ដែលបង្កឱ្យអ្នកបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង។

ប៉ុន្ដែការពិតនាង Sommy និយាយអង់គ្លេសច្បាស់ទេ និងបញ្ចេញតុងដូចបរទេសអ៊ីចឹង។ ប៉ុន្ដែការសួរទៅជនបរទេសនោះ គ្រាន់តែចង់ដឹងអំពីប្រតិកម្មរបស់បរទេសយ៉ាងណា នៅពេលជនជាតិផ្សេងនិយាយអង់គ្លេសយកតុងតាមប្រទេសរបស់ពួកគេ។

ហើយកាលពីថ្មីៗនេះ នាង Sommy បានមកដល់ប្រទេសខ្មែរ ក្នុងរាជធានីភ្នំពេញ។ នាងបានបង្ហោះវីដេអូមួយក្នុងផេកហ្វេសប៊ុកផ្លូវការរបស់នាងឈ្មោះ English Fit and Firm ។

ក្នុងវីដេអូនោះ នាងបាននិយាយថា នាងឈឺជើង និងរកកន្លែងម៉ាស្សា ហើយចៃដន្យក៏ឃើញហាងម៉ាស្សាមួយដាក់យីហោឈ្មោះថា "Seeing Hands by blind, Japanese Style (ម៉ាស្សាដៃទេពជំនាញ ដោយជនពិការភ្នែក)"។

នៅពេលនោះ នាងចង់ដឹងថាតើអ្នកម៉ាស្សាមានជំនាញភាសាដែរទេ បើពួកគាត់ពិការភ្នែកអ៊ីចឹងនោះ។

នាង Sommy ក៏បានជួបស្ដ្រីម្នាក់ឈ្មោះនីកា ដែលជាអ្នកម៉ាស្សាពិកាភ្នែកម្នាក់នៅទីនោះ។ គាត់បានរៀបរាប់ពីជីវិតរបស់ខ្លះៗទៅនាង Sommy ថា គាត់ពិការតាំងពីកុមារភាព និងមកទីក្រុងភ្នំពេញដើម្បីរៀនសូត្រ ប៉ុន្ដែគេគ្មានសាលាសម្រាប់អ្នកពិការភ្នែកទេ។ រហូតដល់គាត់អាយុ ១៨ ឆ្នាំ បងប្រុសរបស់គាត់បានបង្រៀនភាសាអង់គ្លេស ២-៣ ពាក្យរៀងរាល់ថ្ងៃ។ បន្ទាប់មកគាត់ក៏បានចូលទៅចូលទៅមជ្ឈមណ្ឌលស្ដារនិតិសម្បទា និងចេះពីរបៀបដេរប៉ាក់ និងត្បាញកន្សែងបង់កដោយដៃ ហើយនិងភាសាអង់គ្លេស និងការរៀនអក្សរដោយស្ទាបអក្សរគ្រាប់ៗ រៀនម៉ាស្សា និងចំណេះដឹងទូទៅជាច្រើនទៀតផងដែរ។

លោកស្រីនីកា ក៏បានធ្វើការចែករំលែកគន្លឹះ ដែលធ្វើឱ្យគាត់និយាយអង់គ្លេសបានស្ទាត់ជំនាញផងដែរថា គឺ "កុំខ្មាសអៀនក្នុងការនិយាយអង់គ្លេស និងភ័យខ្លាចនិយាយខុសវេយ្យាករណ៍ ហើយការមិននិយាយអង់គ្លេសសុទ្ធ គឺជាការខ្ចះខ្ចាយពេលវេលាបំផុតសម្រាប់អ្នករៀនអង់គ្លេស"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត