adverise with khmeread  mg 3984

កម្ចាត់​ពងបែក​លើ​ជើង​ជា​រៀងរហូត ដោយ​ប្រើ​ប្រដាប់​ផ្លុំ​ស​ម្ងួ​ត​សក់​តូច​មួយ​ប៉ុណ្ណោះ​!

​    ​ស្ត្រី​ចូលចិត្ត​ពាក់​ស្បែកជើង មិន​ថា​ជា​ស្បែកជើង​កែង​រាបស្មើ កែង​ចោត ស្បែកជើង​កវែង ឬ​ក​ខ្លី​នោះទេ​។ ទោះយ៉ាងណា ពងបែក​លើ​ជើង​តែងតែ​កើតឡើង​នៅពេល​ពាក់​ស្បែកជើង​ថ្មី​ជា​លើកដំបូង​។ ជាការ​ពិត នេះ​គឺជា​ផ្នែក​ដ៏​អាក្រក់​បំផុត​មួយ​របស់​ស្បែកជើង ព្រោះ​ស្បែកជើង​ភាគច្រើន​តែង​ធ្វើឱ្យមាន​ពងបែក និង​ការឈឺចាប់​ដោយសារតែ​ភាព​តឹង​ណែន​របស់​វា​។

​    ​សំណាងល្អ យើង​មាន​ល្បិច​ជួយ​អ្នក​ឱ្យ​ពាក់​ស្បែកជើង​ថ្មី​ដោយ​ពុំមាន​បញ្ហា​ពងបែក​ទៀត​នោះឡើយ​។ អ្នក​គួរតែ​បំបែក​ស្បែកជើង​របស់​អ្នកជា​ជាង​ឱ្យ​វា​បំបែក​ជើង​របស់​អ្នក​បាន​មុន​។

​    ​ពងបែក​លើ​ជើង​នឹង​ក្លាយជា​រឿង​អតីតកាល​ជាមួយនឹង​ល្បិច​ដ៏​អស្ចារ្យ​មួយ​នេះ​។ អ្នក​ប្រហែលជា​មិន​នឹកស្មានថា​មាន​ល្បិច​ដើម្បី​កម្ចាត់​ពងបែក​ដ៏​ឈឺផ្សា​មួយ​នេះឡើយ​។

​    ​បច្ចេកទេស​នេះ​ប្រើ​វត្ថុ​តែ​ពីរ​បី​ប៉ុណ្ណោះ ដែល​អ្នក​ប្រហែល​ជាមាន​នៅផ្ទះ​រួចទៅហើយ​។ រាល់​អ្វីដែល​អ្នកត្រូវការ​គឺ​៖

​    ​- ស្រោមជើង​មួយគូ​
​    ​- ស្បែកជើង​ថ្មី​របស់​អ្នក​
​    ​- ប្រដាប់​ផ្លុំ​ស​ម្ងួ​ត​សក់​

​    ​រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​គឺ​ពាក់​ស្រោមជើង ហើយ​ពាក់​ស្បែកជើង​ថ្មី​របស់​អ្នក​។ ការធ្វើ​បែបនេះ​គឺ​សំខាន់​ណាស់ ព្រោះ​ផ្នែក​ខ្លះ​នៃ​ស្បែកជើង​ថ្មី​ប្រហែលជា​មិនត្រូវ​ជើង​របស់​អ្នក​ទេ​។ ដូច្នេះ​ការធ្វើ​បែបនេះ​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​។

​    ​ឥឡូវ សូម​យក​ប្រដាប់​ផ្លុំ​ស​ម្ងួ​ត​សក់ ហើយ​បាញ់​ខ្យល់​ក្តៅ​ទៅលើ​កន្លែង​ដែល​តឹង​បំផុត​រយៈពេល​បី​បួន​វិនាទី​។

​    ​បន្ទាប់ពី​ធ្វើបែបនេះ​រួច ដោះ​ស្រោមជើង​ចេញ រួច​ពាក់​ស្បែកជើង​ម្តងទៀត ដោយ​ពុំមាន​ស្រោម​ជើងទេ​។ អ្នកនឹង​សង្កេតឃើញ​ជើង​អាច​កម្រើក​បាន​ខ្លះ​នៅក្នុង​ស្បែកជើង​។ ស្បែកជើង​នឹងត្រូវ​ម៉ាច់​ជាមួយ​ជើង​របស់​អ្នក​ជាង​ពេល​ពាក់​ពីដំបូង​។

​    ​ស្បែកជើង​នឹង​រីក​មាឌ​ថែមទៀត នៅពេល​អ្នក​ពាក់​ស្រោមជើង ហើយ​ធ្វើ​បំលាស់​ទី​ទៅមុខ បន្ទាប់ពី​បាញ់​កម្តៅ​ដាក់​ស្បែកជើង​រួចមក​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់