William Gallas: ក្រុមកីឡាករជម្រើសជាតិរបស់បារាំងនឹងជួបការលំបាកនៅ World Cup ដោយសារខ្វះមេដឹកនាំក្នុងការប្រកួត

          ជម្រើសជាតិបារាំង​ក៏ជាក្រុម​មួយ​ដែល​សង្ឃឹមថា នឹងអាច​លើកពាន​​ World Cup ប៉ុន្តែ​អតីត​វីរបុរសម្នាក់​របស់​ពួកគេ​បារម្ភ​ថា Paul Pogba និង​មិត្តរួមក្រុមមានបញ្ហា​ខ្វះ​មេដឹកនាំ​ប្រកួតនៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏ធំនេះ។

          លោក William Gallas ជាអតីត​ខ្សែការ​ពារក្លឹប​​ Chelsea និង​ Arsenal ដែលធ្លាប់បង្ហាញមុខ​នៅពេល​ក្រុម​បារាំង​បាន​ត្រឹម​ជើង​ឯងរង អំឡុង​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​២០០៦​ នៅប្រទេស​អាល្លឺម៉ង់នោះបាននិយាយាថា លោកចង់​ឲ្យ​មិត្ត​រួម​ជាតិពិចារណា​ពាក្យសម្តីរបស់លោកនិង​បន្ត​ការ​ឈ្នះ​របស់ខ្លួន ប៉ុន្តែ​លោកបារម្ភ​ថា ក្រុម​​របស់លោក Didier Deschamps នឹង​ជួប​ការលំបាក​ក្នុង​ឋានៈជា​ក្រុម​មាន​ខ្លាំងមួយ។

          លោក Gallas បាននិយាយថា “ក្នុងនាមជនជាតិបារាំង​ ខ្ញុំ​ចង់ឲ្យ​ពួកគេ​ឈ្នះ World Cup ប៉ុន្តែ​ខ្ញុំគិត​ថា វានឹងមាន​ការពិបាក​ ពីព្រោះ​មាន​ក្រុម​ខ្លាំង​ផ្សេងទៀត​ដូច​ជា​ អេស្ប៉ាញ អាល្លឺម៉ង់ ប្រេស៊ីល ជាដើម”។

          Gallas បន្តថា “​នៅ​បារាំង គ្រប់គ្នា​រំពឹងថា ពួកគេ​នឹង​ឡើង​ដល់​វគ្គ​ពាក់​        កណ្តាល​ផ្តាច់ព្រ័ត្រ​ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ពួកគេនឹង​ធ្វើ​អ្វីមួយបាន​ល្អ។ យើង​មាន​កីឡាករ​វ័យ​ក្មេងល្អៗមួយចំនួន។ ពួកគេក្មេងៗនិង​មាន​ទេពកោសល្យ​ ហើយ​អាចកែប្រែស្ថានការណ៍​ ប៉ុន្តែបញ្ហាគឺថា ប្រសិន​បើ​យើងលេងជាមួយ​ក្រុម​ខ្លាំង​ យើងនឹង​មាន​បញ្ហា។ ​យើងត្រូវ​តែ​ខ្លាំងជាងនេះ”៕

adverise with khmeread