Man Utd ចង់បានកីឡាករ Marco Verratti ដើម្បីពង្រឹងតំបន់បម្រើរបស់ខ្លួន

          គ្រូបង្វឹកលោក Jose Mourinho ​នៅ​ពហុកីឡាដ្ឋាន Old Trafford ចង់​កសាង​តំបន់​បម្រើ​របស់​លោក​ឡើង​វិញ ហើយ​បាន​កំណត់​យកកីឡាករ Marco Verratti​របស់ក្លឹប PSG ជា​គោល​ដៅ​ផ្ទេរចម្បងរបស់លោក។

          Man Utd ​ទទួល​បាន​តម្រុយ​តម្លៃ១០០​លានផោន នៅពេល​ពួកគេ​សាកសួរ​អំពី​កីឡាករសញ្ជាតិ​អ៊ីតាលីរូបនេះ​កាល​ពីរដូវ​ក្តៅ​ឆ្នាំ​មុន​ ហើយ​អាចនឹងត្រូវ​ចំណាយ​តម្លៃប្រហាក់ប្រហែលនេះ ដើម្បី​នាំយក​កីឡាករវ័យ២៥​ឆ្នាំចេញ​ពី​ក្រុម​យក្ស​​ PSG។

          ចំណាប់អារម្មណ៍​របស់​លោក Mourinho លើ​កីឡាករ​រូបនេះ​នឹង​ក្លាយ​ជា​សម្ពាធមួយ​ចំពោះ​គ្រូបង្វឹក​ថ្មី Manuel Pellegrini របស់​ក្លឹប West Ham ដែលក៏ចង់បាន​កីឡាករ​រូបនេះ​ផងដែរ។

          ក្លឹប Everton ក៏ចាប់អារម្មណ៍លើ Verratti​​ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា  ​ក្លឹប West Ham អះអាងថា ខ្លួននឹង​មិន​លក់​កីឡាករ​រូបនេះទេ៕

adverise with khmeread