Everton ខកចិត្តដោយសារក្លឹប Watford មិនព្រមលក់ Richarlison មកឲ្យខ្លួន

ក្លឹប Watford បាន​ប្រាប់​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Everton លោក Marco Silva ឲ្យ​បំភ្លេច​ចោល​ការ​តាម​ប្រមាញ់​កីឡាករ Richarlison ។ ក្លឹបទាំង​ពីរ​កំពុង​ប្រឈមមុខដាក់គ្នា​ ហើយ​ក្លឹប Watford ចោទប្រកាន់ថ្នាក់​ដឹកនាំរបស់​ក្លឹប Everton ថា បាន​លួច​ទាក់ទងដោយ​ខុសច្បាប់ជាមួយ​លោក Silva ដែលជាអតីតអ្នក​ចាត់ការ​របស់ខ្លួន​កាល​ពីខែ​តុលា។

          ក្លឹប Watford នឹងមិន​ពិចារណា​សំណើផ្ទេរ Richrlison ​ក្រោម​តម្លៃ​៤០លានផោននោះទេ ហើយ​នឹងក៏​មិន​លក់​ឲ្យ​ក្លឹប Everton ដែរទោះក្នុងតម្លៃណាក៏ដោយ។ចំណែក​ក្លឹប Tottenham ក៏ចាប់អារម្មណ៍​នឹង​​​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​វ័យ​២១​ឆ្នាំ​រូបនេះ​យូរ​មក​ហើយ​ដែរ ហើយ​អាចនឹង​ដាក់​សំណើ​ផ្ទេរ ប្រសិនបើ​ពួកគេ​ខកខាន​មិន​បាន​ផ្ទេរ​កីឡាករ Wilfried Zaha ចេញពី​ក្លឹប Crystal Palace ៕

adverise with khmeread