បើករថយន្តកុងតឺន័រលឿនវ៉ារថយន្តខាងមុខមិនផុតជ្រុលឡើងខឿនបុកបង្គោលបំភ្លឺផ្លូវនិងបង្គោលភ្លើង

​ភ្នំពេញ ៖ តៃកុងស្រវឹងធ្លាក់ភ្នែកបើករថយន្តកុងតឺន័រ ក្នុងល្បឿនលឿន វ៉ារថយន្តខាងមុខមិនផុត ជ្រុលឡើងខឿនបុកបង្គោលបំភ្លឺផ្លូវខ្ទេច កាលពីវេលាម៉ោង ១០ និង១៥នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចជិតអាងទឹក តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្ក ជាប្រភេទរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3666 បើកបរដោយតៃកុងស្រវឹងម្នាក់ បានរត់គេចបាត់ពីកន្លែងកើតហេតុ​។ 

​ប្រភពព័ត៌មានបន្តថា ដំបូងរថយន្តកុងតឺន័រ ខាងលើបានបើកតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ាជែងរថយន្តមួយគ្រឿងទៀត តែបែរជារេចង្កូតឡើងលើខឿនផ្លូវ បុកស្លាកសញ្ញាចរាចរណ៍ បាក់អស់១ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម  ហើយអូសការ៉ូឡារបើកខ្ទេចខ្ទី​។ 

​​ក្រោយកើតហេតុអ្នកបើករថយន្តបង្កគេចខ្លួនបាត់ ហើយសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញ មកធ្វើការវាស់វែង យករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ​៕


 

adverise with khmeread