មានប្តីបរទេស៨ឆ្នាំ ឥឡូវគេបែកចិត្តមានស្រីថ្មី សូម្បីតែលុយហូបបាយក៏មិនទុកឱ្យផង ដាច់ចិត្តឱបកូនមកលោតទឹក

​​ភ្នំពេញ ៖ ស្រ្តីម្នាក់ដោយសារមានវិបត្តិក្នុងគ្រួសារ បានដាច់ចិត្តបីកូនតូច ទើបតែអាយុបាន២ខែ មកលោតទឹកស្ពានជ្រោយចង្វារថ្មី តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋឃើញទាន់ ឃាត់ នាំមកគល់ស្ពានត្រើយខាងលិច ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ  សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ 

​ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនឈ្មោះ ខេង ណាវី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្ដុំរោងកុនលុច្ស ក្នុងខណ្ឌដូនពេញ មានស្រុកកំណើត នៅក្រុងសួង ខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ​។ ចំណែកប្ដីជាជនជាតិបរទេស មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ​។ 

​តាមការរៀបរាប់ពីស្ត្រីរងគ្រោះថា មុនឈានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ ដោយសារពិបាកចិត្តពេក ព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយៈកាលប្រាំបីឆ្នាំមកហើយ ដោយមួយរយៈនេះគាត់ ដើរមិនសូវចូលផ្ទះ ដោយមានស្រីនៅខាងក្រៅ​។ ចំណែកលុយចាយវិញ គាត់មិនដែលឱ្យគ្រប់គ្រាន់ទេ ជួនកាល ដាច់បាយក៏មាន​។ 

​ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់ក៏បាននិយាយលួងលោម រយៈពេលយូរទើបព្រមទៅជាមួយសមត្ថកិច្ចត្រឡប់ទៅផ្ទះជួលវិញ​៕

adverise with khmeread