ចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទទទួលផលចោរកម្ម

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍និរោធ បាន ចាប់ខ្លួនជនត្រូវចោទម្នាក់នៅថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៨ ម៉ោង១០ និង៣០​នាទី នៅចំណុចភូមិភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាតុលាការ​។
 
​ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨ “ឃ” ដ.ច.ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចេញដោយលោកឡុង កេសភីរម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទទទួល ផលចោរកម្ម ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣ស្ទួន ផ្លូវ៣៦៩ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

​ប៉ូលិសនិយាយថា​ ជនត្រូវចោទឈ្មោះ គឹម ភារ៉ាន់ ហៅ សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕


 

adverise with khmeread