បុរសម្នាក់អះអាងថាមកពីឆ្នាំ ៦៤៩១ ចូលមកឆ្នាំ ២០១៨ ហើយធ្វើតេស្តជាប់ជាមួយម៉ាស៊ីនចាប់សម្តីកុហកទៀត, រឹតតែកប់យោបល់ពេលសួរថានរណានឹងជាប្រធានាធិបតីអាមេរិកបន្ទាប់ពីត្រាំ

អ្នកធ្វើដំណើរឆ្លងកាត់ពេលវេលាមួយរូប ដែលជឿជាក់ថាគាត់គឺជាមនុស្សមកពីឆ្នាំ៦៤៩១ ប៉ុន្តែជាប់គាំងក្នុងឆ្នាំ២០១៨ ពេលដែលម៉ាស៊ីពេលវេលារបស់គាត់ខូច ត្រូវបានគេរាយការណ៍ថាបានឆ្លងផុតការធ្វើតេស្តតាមរយៈម៉ាស៊ីនធ្វើតេស្តចាប់ពាក្យសម្តីកុហក។

ដំណាលរឿងរបស់លោក James Oliver បានស្ថិតក្នុងភាពមន្ទិល ប៉ុន្តែអ្នកជំនាញខាងបកស្រាយអាថ៍កំបាំង (អ្នកវិទ្យាសាស្រ្តមិនអាចបកស្រាយបាន) និយាយថា ពួកគេកប់យោបល់ ពេលដែលពួកគេបាននាំបុរសរូបនេះឆ្លងកាត់ការធ្វើតេស្ត ដោយសារតែលទ្ធផលបានបង្ហាញថា គាត់កំពុងបញ្ជាក់ប្រាប់អ្វីគ្រប់យ៉ាងគឺពិតទាំងអស់។

លោក Oliver អះអាងថា គាត់បានរស់នៅរាប់រយសតវត្សរ៍មកហើយក្នុងថ្ងៃអនាគត ប៉ុន្តែត្រូវបានបញ្ជូនមកវិញនៅក្នុងសម័យកាលនេះ។

វេបសាយបកស្រាយអាថ៍កំបាំងក្នុងបណ្តាញសង្គម YouTube ឈ្មោះ ApexTV អនុវត្តការពិសោធន៍មួយ ដែលទទួលបានលទ្ធផលដ៏ចម្លែកបំផុត។

បុរសរូបនេះបាននិយាយនៅក្នុងវីដេអូអនាមិកមួយ ដែលមានរូបព្រិលៗនៅលើមុខគាត់ថា "ឆ្នាំរបស់អ្នកគឺខុសប្លែកពីឆ្នាំរបស់ខ្ញុំ។ នៅកន្លែងដែលខ្ញុំរស់នៅ ឆ្នាំគឺមានពេលយូរជាង។ ភពរបស់ខ្ញុំគឺមានចម្ងាយឆ្ងាយពីព្រះអាទិត្យ ជាងភពរបស់អ្នក ដូច្នេះវាត្រូវការពេលយូរដើម្បីវិលផុតជុំវិញខ្លួនវា។ ប៉ុន្តែយើងមានអំណោយទានខាងគណិតវិទ្យា ដែលធ្វើការដើម្បីគណនាឆ្នាំរបស់យើងខុសពីអ្នកទាំងនោះមកពីអរិយធម៌ផ្សេងៗ"។

ដោយបរិយាយពីឆ្នាំពន្លឺពីបច្ចុប្បន្នទៅ គាត់និយាយថា ជីវិត និងភពច្រើនបន្ថែមទៀត ត្រូវបានរកឃើញ ហើយពេលនោះហើយទើននាំឱ្យមានការប្រយុទ្ធគ្នារវាងមនុស្ស និងមនុស្សក្រៅភព។

ដំណាលរឿងរបស់គាត់គឺមានភាពស្រដៀងគ្នាទៅនឹងខ្សែភាពយន្ត Back to the Future ដែលតួអង្គ Marty McFly បានជាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បន្ទាប់ពីអស់ឥទ្ធិពលភ្លុយតានីញ៉ូម ដើម្បីដំណើរម៉ាស៊ីនរបស់គាត់ដែលជារថយន្ត DeLorean កញ្ចាស់មួយគ្រឿង។

យោងតាមសម្តីរបស់ Oliver កម្តៅផែនដីគឺកាន់តែអាក្រក់ខ្លាំងឡើង ហើយភពផែនដីរបស់យើងគឺកាន់តែក្តៅអាក្រក់ឡើង។ គាត់ក៏និយាយផងដែរថា ទីនោះមានប្រព័ន្ធមួយស្រដៀងអង្គការសហប្រជាជាតិដើម្បីធានាសន្តិភាព។

ហើយគាត់និយាយថា គាត់គឺជាមិត្តជាមួយនឹងមនុស្សមកពីភពផ្សេងទៀត។

រឿងភ្ញាក់ផ្អើលសម្រាប់អនាគតដទៃទៀតគឺរបៀបដែលយើងទាំងអស់នឹងមានម៉ាស៊ីនខួរក្បាលសប្បនិម្មិតមនុស្សយន្ត (AI) ដែលត្រូវបានគេហៅថា Siri ដែលមានឈ្មោះដូចគ្នាទៅនឹងប្រព័ន្ធប្រតិបត្តិជំនួយរបស់ក្រុមហ៊ុន Apple។

គាត់និយាយបន្តទៀតថា គ្រប់គ្នាក្នុងថ្ងៃអនាគតគឺមាន AI គ្រប់គ្នា ដែលចំណាំអ្នកប្រើប្រាស់ដោយសំឡេងរបស់ពួកគេ។

ពេលដែលម៉ាស៊ីនធ្វើតេស្តបានចោទសួរថាតើនរណានឹងជាប្រធានាធិបតីអាមេរិកបន្ទាប់ Oliver និយាយថា រូបគេអាចនិយាយប្រាប់តែក្នុងកម្រិតជាក់លាក់ប៉ុណ្ណោះ មិនអាចប្រាប់ឱ្យអស់សាច់រឿងបានឡើយ៕


 

adverise with khmeread